ខ្សែប្រយុទ្ធ Lionel Messi អាចនឹងចេញពីក្រុម Barcelona ប្រសិនបើក្លិប PSG ឬ Manchester City ហ៊ានផ្ដល់តម្លៃខ្លួនរហូតដល់ទៅ២៥០លានអឺរ៉ូ (២៧០លានដុល្លារអាមេរិក)។ នេះបើយោងតាមការឲ្យដឹងពីប្រធានផ្នែកកីឡារបស់ក្លិបអ្នកមានបុណ្យ។
លោក Ariedo Braida បានប្រាប់ទៅ Esport 3 ពីលទ្ធភាពដែល Messi អាចចេញពី Barcelona ថាអាចនឹងទៅរួច ព្រោះមានក្លិប២ដែលកំពុងត្រូវការខ្សែប្រយុទ្ធវ័យ២៧ឆ្នាំរូបនេះខ្លាំងណាស់គឺ PSG និង Manchester City ។ មួយវិញទៀត មូលហេតុដែលធំបំផុតនោះ គឺក្រុមទាំងពីរនេះសុទ្ធតែមានមហាសេដ្ឋីនៅពីក្រោយខ្នង ដូច្នេះរឿងចាយវាយ មិនសូវជាពិបាកនោះទេ។
លោក Ariedo Braida បាននិយាយថា៖ “ខ្ញុំដឹងថានរណាក៏គិតដែរថាប្រហែលជាមិនអាចទៅរួចទេដែលម្ចាស់ពាន Ballon d’Or ៤សម័យចាកចេញពីអេស្ប៉ាញ ប៉ុន្តែជាក់ស្ដែងគឺអាចទៅរួច ដោយសារក្លិបធំៗដូចជា PSG និង Man City ព្រោះពួកគេមានប្រាក់ច្រើនសម្រាប់ចំណាយ។ អ្វីមិនគួរកើតអាចកើតឡើងជានិច្ចក្នុងវិស័យបាល់ទាត់។ Messi មិនមែនជាកីឡាករបាល់ទាត់ធម្មតានោះទេ គាត់មានសមត្ថភាពលើសកីឡាករនានា។ គាត់មានសមត្ថភាពដូចទៅនឹង Pele និង Maradona ដែរ”។
បុរសវ័យ៦៨ឆ្នាំខាងលើនេះ ធ្លាប់ធ្វើជាប្រធានគ្រប់គ្រងទូទៅនៅក្លិប AC Milan អស់ពេល២៨ឆ្នាំ ហើយទើបតែផ្លាស់មកធ្វើជាប្រធានផ្នែកកីឡានៅ Barca ក្នុងពេលថ្មីៗនេះទេ។ ខណៈដែលកំពូលកីឡាកររបស់ជម្រើសជាតិអាហ្សង់ទីនវិញលេងនៅ Camp Nou តាំងពីក្មេងមកម៉្លេះហើយក៏ធ្លាប់និយាយដែរថាមិនចាកចេញទេ ប៉ុន្តែរដូវកាលថ្មីនេះ បុរសកូនមួយរូបនេះមានជម្លោះច្រើនជាមួយអ្នកចាត់ការ Luis Enrique ទើបធ្វើឱ្យមានក្លិបជាច្រើន កាន់តែចង់បានខ្លាំងដូច្នេះ ៕

លោក Ariedo Braida

Post a Comment