GuidePedia

0
ក្រុម​តោ​ខៀវ​ Chelsea ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប ​បន្ទាប់​ពី​ចាញ់​ក្រុម​ Paris Saint-Germain ​ដោយ​គ្រាប់​បាល់​ក្រៅ​ដី​ (away goals) ខណៈ​ដែល​​ខ្សែ​ប្រយុទ្ធ​ Zlatan Ibrahimovic ​បាន​ហៅ​កីឡាករ​ក្រុម​​តោ​ខៀវ​ទាំង​អស់​ថា​សុទ្ធ​តែ​ “កូនង៉ា” គ្មាន​ដឹង​អី។


​កីឡាករ​ជម្រើស​ជាតិ​ស៊ុយអែត​រូប​នេះ បាន​​និយាយ​​បន្ទាប់​ពី​គេ​ត្រូវ​ពិន័យ​កាត​ក្រហម​ ក្រោយ​ឈូស​ជើង​ Oscar ​ថា៖ “ខ្ញុំ​មិន​ដឹង​ថាត្រូវ​ខឹង​ឬ​ក៏​ត្រូវ​សើច​ទេ! សម្រាប់ ​ខ្ញុំ នៅ​ពេល​ដែល​ខ្ញុំ​ឃើញ​កាត​ក្រហម ខ្ញុំ​ស្ទើរ​តែ​ហួស​ចិត្ត​និយាយ​មិន​ចេញ”។

​ខ្សែ​ប្រយុទ្ធ​វ័យ​ ​៣៣​ឆ្នាំ​រូប​នេះ បន្ត​ថា៖ “ប៉ុន្តែ​នោះ​មិន​មែន​ជា​​រឿង​អាក្រក់​ណាស់​ណា​ទេ រឿង​ដែល​អាក្រក់​ជាង​នោះ គឺ​ពេល​ខ្ញុំ​ទទួល​បាន​កាត​ក្រហម​ហើយ កីឡាករ​ Chelsea ទាំង​អស់ ​ថែម​ទាំង​រត់​​ទៅ​​ជុំ​វិញ​​ខ្លួន​ខ្ញុំ​ទាំង​អស់​គ្នា​ទៀត ហើយ​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អារម្មណ៍​ថា មាន​កូន​ង៉ា​ជា​ច្រើន​ជុំ​វិញ​ខ្លួន​របស់​ខ្ញុំ។

ខ្ញុំ​បាន​​ព្យាយាម​ដក​ជើង​ចេញ​វិញ ព្រោះ​ខ្ញុំ​ឃើញ​គាត់ (Oscar) ​ចូល​មក​ ប៉ុន្តែ​ខ្ញុំ​​មិន​ដឹង​ថា គាត់​ធ្វើ​ពុត​ឬ​អត់​ទេ បន្ទាប់​ទៅ​ទៀត។ ប៉ុន្តែ​​វា​គ្មាន​បញ្ហា​ទេ ព្រោះ​យើង​បាន​ឈ្នះ​ និង​អាច​ឡើង​ទៅ​វគ្គ​បន្ត”៕

Post a Comment

 
Top