GuidePedia

0
អ្នក​គាំទ្រ​បាល់ទាត់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ត្រៀម​រួច​រាល់​ហើយ​ដើម្បី​ចូល​រួម​គាំទ្រ​ និង​លើក​កម្លាំង​ចិត្ត​ដល់​ក្រុម​កីឡា​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​ទទួល​ស្វាគមន៍​ក្រុម​ម៉ាកាវ​នៅ​ស្តាត​ចាស់​វេលា​ម៉ោង​៤​រសៀល​ថ្ងៃ​ល្ងាចនេះ​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ​បឋម​​ជើង​ទី​១​ប្រចាំ​ទ្វីប​អាស៊ី​ នៃ​ពាន​រង្វាន់ FIFA World Cup 2018 នៅ​​ថ្ងៃ​ទី ១២ ខែ មីនា ឆ្នាំ ២០១៥។


ជាក់​ស្តែង​នារី​ដ៏​ស្រស់​សោភា​​ទាំង​៣​នាក់​គឺ​កញ្ញា ចន្ធី វល័ក្ខ​, ប៉ាក់​ ចាន់ពិសី និង​ ផល ​គន្ធា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​សម្រាប់​ការ​ចូល​រួម​ទស្សនា​ និង​លើក​ទឹក​ចិត្ត។ ​​ដោយ​ពាក់​អាវ​ពណ៌​ខៀវ​ជម្រើស​ជាតិ​កម្ពុជា​ មួក​ស្លឹក​ត្នោត​ ទង់​ជាតិ​ និង​ក្រមា​ ធ្វើ​ឲ្យ​សុភាព​នារី​ទាំង​៣​នាក់​​ពិត​ជា​ស្រស់​ស្អាត​ ជា​ពិសេស​ដាក់​រូប​ទង់​ជាតិ​លើ​ថ្ពាល់​ពិត​គួរ​ឲ្យ​ទាក់ទាញ​មែន៕

Post a Comment

 
Top