ការត្រៀមខ្លួនរបស់អ្នកប្រដាល់ Floyd Mayweatherសម្រាប់ការប្រកួតរបស់គាត់នាពេលខាងមុខនេះ ជាមួយកីឡាករ Manny Pacquiaoបានឈានចូលដល់សប្តាហ៍ទី២ហើយ។
អ្នកប្រដាល់សញ្ជាតិអាមេរិកវ័យ៣៨ឆ្នាំម្នាក់នេះ ដែលនឹងត្រូវជួបមួយកីឡាករ Manny Pacquiaoនៅលើសង្វៀន MGM Grand Garden Arenaក្នុងទីក្រុងឡាស់វេហ្គាស់ សហរដ្ឋអាមេរិក នាថ្ងៃទី២ ខែឧសភាខាងមុននេះ បាន Uploadរូបរបស់លោកតាមគេហទំព័រសង្គម Instagram ដោយបង្ហាញថា លោកកំពុងលុតដុំខ្លួននៅក្នុងសង្វៀនប្រដាល់ មុនការប្រកួតដ៏មហាអស្ចារ្យនេះ។
សូមបញ្ជាក់ថា កីឡាករ Mayweather តែងតែផ្តល់ព័ត៌មានទាន់ហេតុការណ៍ទាក់ទិននឹងការហ្វឹកហាត់របស់លោកដល់ក្រុមអ្នកគាំទ្រ ចាប់តាំងពីការប្រកួតរបស់គាត់ជាមួយកីឡាករហ្វីលីពីន Pacquiaoត្រូវបានប្រកាសឲ្យដឹងជាផ្លូវការណ៍ កាលពីថ្ងៃទី២១ខែកុម្ភៈកន្លងទៅ។
លោកបាននិយាយកាលពីពេលថ្មីៗនេះថា ការប្រកួតតម្លៃ៣០០លានដុល្លារអាមេរិកជាមួយកីឡាករ Pacquiaoនឹងក្លាយជាការប្រកួតធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់ពិភពលោក។
លោកអះអាងថា សប្តាហ៍ទី១នៃការហ្វឹកហាត់ បានដំណើរការទៅយ៉ាងរលូន ពោលគឺសមត្ថភាពរាងកាយរបស់លោកពិតជាអស្ចារ្យខ្លាំងណាស់។ លោកបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅផងដែរ ដល់វីរបុរសប្រដាល់ដូចជាលោក Mike Tyson និងលោក Sugar Ray Robinsonដែលបានជួយត្រួសត្រាយផ្លូវសម្រាប់ភាពជោគជ័យរបស់គាត់។
លោកបានបញ្ជាក់ទៀតថា វាមិនត្រឹមតែជាការប្រកួតធំប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការប្រកួតអស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់ផងដែរ៕

Post a Comment