សំបុត្រចូលទស្សនាការប្រកួតវគ្គជម្រុះបឋមជើងទី១ប្រចាំទ្វីបអាស៊ីនៃពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2018 នៅថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០១៥ ស្អែកនេះ វេលាម៉ោង ៤ រសៀលដែលកម្ពុជាធ្វើម្ចាស់ផ្ទះទទួលស្វាគមន៍ក្រុមជម្រើសជាតិម៉ាកាវលក់អស់ជាងពាក់កណ្តាលហើយ។
លោក សុខា រ៉ានាថ ប្រធានទំនាក់ទំនង និងទីផ្សារនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យ Sabay ដឹងថា បើគិតត្រឹមល្ងាចម៉ោង៥កន្លះម្សិលមិញ សំបុត្រត្រូវ បានលក់អស់ប្រហែលជាពាក់កណ្តាលហើយ បន្ទាប់ពីបោះពុម្ពសំបុត្ររួច និងចាប់ផ្តើមចែកចាយដល់ដៃអ្នកទស្សនាកាលពីព្រឹកថ្ងៃអង្គារ ទី១០ ម្សិលមិញ។
លោកបានរៀបរាប់ថា សំបុត្រទស្សនានៅតំបន់ A មានចំនួន១៦០០សន្លឹកលក់ដាក់អស់ក្នុងរយៈពេលមួយដ៏ខ្លីកាលពីព្រឹកម្សិលមិញ។ សំបុត្រទស្សនាតំបន់ A នេះមានពីរប្រភេទគឺកៅអីជ័រដែលមានតម្លៃ២ម៉ឺនរៀបចំនួន៧២៩សន្លឹក និងកន្លែងអង្គុយលើស៊ីម៉ង់ដែលមានតម្លៃ១៥ពាន់រៀលចំនួន៨៧១សន្លឹក។
ចំពោះសំបុត្រទស្សនានៅតំបន់ B វិញដែលមានតម្លៃ១ម៉ឺនរៀលមានចំនួន១៧០០សន្លឹកស្មើនឹង១៧ដុំ។ គិតត្រឹមល្ងាចមិញនេះ តំបន់ B ត្រូវបានលក់អស់ប្រហែល ជា៥០០ទៅ៨០០សន្លឹក ឬស្មើនឹង៥ទៅ៨ដុំ ខណៈអ្នកទស្សនាបានបញ្ជាទិញទាំងយប់ និងរហូតដល់ថ្ងៃទីពុធ ទី១១នេះទៀត ដូច្នេះសំបុត្រប្រភេទ B នេះអាចនឹងអស់នាល្ងាចថ្ងៃនេះ។
ដោយឡែកសំបុត្រទស្សនានៅតំបន់ C ដែលមានតម្លៃ៤ពាន់រៀលមានចំនួន៤៤០០សន្លឹកនោះលក់អស់ប្រហែលជា៤០០ទៅ៦០០សន្លឹក ឬស្មើនឹង៤ទៅ៦ដុំប៉ុណ្ណោះ ដូច្នេះនៅសល់ច្រើនទៀតដែលត្រូវលក់ថ្ងៃនេះ និងយកទៅលក់នៅកីឡដ្ឋានផ្ទាល់នាថ្ងៃប្រកួតតែម្តង។ លោក សុខា រ៉ានាថ បានបញ្ជាក់ថា ប្រសិនបើសំបុត្រលក់ដាច់អស់លឿននៅថ្ងៃពុធ ទី១១នេះ សហព័ន្ធអាចនឹងបញ្ជាបោះពុម្ពថែមខ្លះទៀត ប៉ុន្តែទំនងជាមិនអាចទេ ពីព្រោះសំបុត្រតំបន់ C នៅមានច្រើនទៀត។
អ្នកគាំទ្រមួយចំនួនបានលើកឡើងថា ហេតុអ្វីបានជាបោះពុម្ពសំបុត្រតិចម្ល៉េះ? លោកប្រធានទំនាក់ទំនង និងទីផ្សាររបស់សហព័ន្ធកីឡាបាល់ទាត់រូបនេះបានបកស្រាយថា ក្រុមការងាររបស់លោកបានចុះទៅវាស់កន្លែងអង្គុយទាំងអស់នៅកីឡដ្ឋានកងយុទ្ធពលខេមរភូមិន្ទឃើញថា ស្តាតចាស់អាចផ្ទុកអ្នកទស្សនាបានប្រហែល ៧ពាន់នាក់ប៉ុណ្ណោះសម្រាប់ការអង្គុយស្រួលធម្មតា ប៉ុន្តែប្រសិនបើអង្គុយប្រជ្រៀតគ្នានោះអាចផ្ទុកបានប្រហែល១ម៉ឺននាក់ដែរ។
លោកថា ៖«ដើម្បីធានាបាននូវសុវត្ថិភាពដល់អ្នកគាំទ្រ និងឲ្យមានសណ្ឋាប់ធ្នាប់នៅតាមកន្លែងអង្គុយ យើងត្រូវដាក់អ្នកទស្សនាតាមចំនួនកំណត់ អីចឹងហើយបានជាយើងបោះពុម្ពសំបុត្រសម្រាប់ត្រឹមតែ៧៧០០សន្លឹក»។
លោកធ្លាប់បានបញ្ជាក់ថា អ្នកដែលគ្មានសំបុត្រនឹងមិនអនុញ្ញាតឲ្យចូលមើលដាច់ខាតនៅថ្ងៃប្រកួតនោះ បើទោះជាកន្លែងអង្គុយនៅជុំវិញស្តាតចាស់នៅមានសល់ ឬក៏ឲ្យប្រាក់ទៅអ្នកយាមតាមច្រកដើម្បីជាថ្នូរបានចូលទស្សនាក៏ ដោយ ក៏អត់បានដែរគឺបិទទ្វារតែម្តង។ តាមការរំពឹងទុក អ្នកទៅទស្សនាប្រហែលជាម៉ឺននាក់នឹងទៅទស្សនាការប្រកួតរវាងកម្ពុជា និងម៉ាកាវនៅថ្ងៃទី១២ ខែមីនា ស្អែកនេះ៕

សំបុត្រតំបន់ A (រូបថត FFC)

Post a Comment