Manny Pacquiao បានហ្វឹកហាត់អស់ពេល២សប្ដាហ៍មកហើយនៅសហរដ្ឋអាមេរិកដើម្បីត្រៀមខ្លួនប្រកួតជាមួយកីឡាករមិនដែលចាញ់ Floyd Mayweather។
ថ្មីៗនេះ កំពូលអ្នកប្រដាល់របស់ហ្វីលីពីនរូបនេះបានបង្ហាញក្បាច់ម៉ាត់មួយចំនួនដល់អ្នកគាំទ្រនៅតាមដងផ្លូវពេលរូបគេកំពុងរត់ហាត់ប្រាណផងដែរ។ កីឡាករវ័យ៣៦ឆ្នាំខាងលើនេះត្រូវបានចោមរោមមើលយ៉ាងច្រើនកុះករពីសំណាក់អ្នកគាំទ្រ អំឡុងពេលរូបគេកំពុងតែរត់ហាត់ប្រាណនៅតំបន់ Hollywood កាលពីម្សិលមិញនេះ ខណៈដែលពេលនោះ Pacman ក៏បានបង្ហាញក្បាច់ម៉ាត់ថ្មីៗដែលសង្ឃឹមថានឹងអាចផ្ដួល Floyd បានជូនដល់អ្នកគាំទ្រមើលផងដែរ។
មិនត្រឹមតែប៉ុណ្ណឹង កីឡាករដែលធ្លាប់ប្រកួត៦៤ដង ឈ្នះ៥៧ ស្មើ២ និងចាញ់៥ដងរូបនេះ ក៏បាននិយាយដែរថារូបគេមានទំនុកចិត្ត១០០%ក្នុងការយកឈ្នះអ្នកប្រដាល់មិនដែលចាញ់របស់អាមេរិកនៅថ្ងៃទី២ ខែឧសភាខាងមុខនេះ៕

Post a Comment