Cesc Fàbregas របស់ក្រុមតោខៀវ Chelsea បានចេញមកបកស្រាយរឿងដែលរូបគេ និងខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម FC Barcelona ចូលកាស៊ីណូ ថាវាគ្មានអ្វីចម្លែកទេ ហើយកីឡាករអេស្ប៉ាញរូបនេះបន្តថា រូបគេគ្រាន់តែធ្វើអ្វី ដែលខ្លួនឯងសប្បាយចិត្តតែប៉ុណ្ណោះ។
កាលពីម្សិលមិញ មានការបែកធ្លាយរូបថតមួយចំនួនរបស់ Fàbregas និង Super Star របស់ក្រុមអ្នកមានបុណ្យ Messi រួមទាំងមិត្តស្រីរបស់ពួកគេផងដែរ បានទៅចូលកាស៊ីណូមួយកន្លែង នៅប្រទេសអង់គ្លេស។
ខ្សែបម្រើឆ្នើមរបស់ក្រុមតោខៀវរូបនេះ បាននិយាយថា៖ “វាជាជីវិតឯកជនរបស់ខ្ញុំ។ ខ្ញុំធ្វើអ្វី ដែលធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយខ្ញុំក៏គ្មានអ្វីត្រូវបកស្រាយច្រើនអំពីរូបភាពនានា ក្រៅពីអាជីពបាល់ទាត់ដែរ”។
ទោះយ៉ាងណា នេះមិនមែនជាលើកទី១ សម្រាប់កីឡាករវ័យ២៧ឆ្នាំ Fàbregas ខណៈដែលកាលពីខែមុន កីឡាករ Playmaker រូបនេះ ក៏ធ្លាប់ដើរចូលកាស៊ីណូជាមួយនឹងអតីតមិត្តរួមក្រុមរបស់គេ Pique និង Messi ម្ដងមកហើយដែរ នៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
Fàbregas នឹងមានភារកិច្ចធំនៅយប់នេះ ពោលគឺគេត្រូវចូលលេងជាតួអង្គសំខាន់ ខណៈដែលក្រុម Chelsea ប៉ះ PSG ក្នុងការប្រកួត UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ ជើងទី២ នៅកីឡដ្ឋាន Stamford Bridge៕

Post a Comment