GuidePedia

0
Bayern Munich មាន​នូវ​កាតព្វកិច្ច​មួយ​ដើម្បី​ឈាន​ទៅ​ប្រកួត​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ​នៃ​ក្របខ័ណ្ឌ Champions League នៅពេល​ដែល​ពួកគេ​​ទទួល​ភ្ញៀវ Shakhtar Donetsk នៅ​រាត្រី​​នេះ​​។ នេះ​បើ​តាម​អ្នក​ចាំទី Manuel Neuer​។

Donetsk បាន​បញ្ចប់​ក្នុង​លទ្ធផល​ស្មើ​ ០-០ ជាមួយ​នឹង​ក្រុម Bayern ក្នុង​ការ​ប្រកួត​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ ជើង​ទី​ ១ ក្នុង​ប្រទេស​អ៊ុយក្រែន កាលពី​ខែ​មុន ហើយ​ក្រុម​​ភ្ញៀវ នឹង​​ខិតខំ​ព្យាយាម​រក​គ្រាប់​បាល់​បញ្ចូល​​ទី​ឲ្យ​បាន​មុន​ដើម្បី​ធ្វើឲ្យ​ក្រុម​យក្ស​របស់​លោក Pep Guardiola ស្ថិត​ក្រោម​សម្ពាធ​។

ប៉ុន្តែ Neuer បាន​និយាយ​ថា ក្រុម​ម្ចាស់​ជើងឯក Champions League ឆ្នាំ​ ២០១៣ ​មួយ​នេះ មាន​​ការងារ​មួយ​ដើម្បី​ឈាន​ទៅ​វគ្គ​ ៨ ​ក្រុម​ចុងក្រោយ ខណៈ​ដែល​ពួកគេ​នឹង​ប្រមាញ់​រក​ការ​​ឈ្នះ​ពាន​អឺរ៉ុប​ជា​លើក​ទី​ ៦ ​។


អ្នក​ចាំទី Neuer វ័យ​ ២៨ ​​ឆ្នាំ បាន​ឲ្យ​ដឹង​ថា៖ «ការ​ប្រកួត​នេះ​​ត្រូវ​តែ​​បញ្ចប់​ដោយ​ក្រុម​យើង​ជា​អ្នក​ឈ្នះ។ ការ​ប្រកួត​នេះ នឹង​ចាប់ផ្តើម​នៅ​ម៉ោង​ ២:៤៥ ​ទៀបភ្លឺ​៕

Post a Comment

 
Top