GuidePedia

0
រយៈពេល​ ៨ ​ខែ​ក្រោយពី​ការ​​ធ្វើ​ដំណើរ​ទៅ​ប្រកួត​​ជា​លើក​​ចុងក្រោយ​របស់​ពួកគេ​ទៅកាន់​ទឹកដី Stamford Bridge របស់​ក្រុម Chelsea ក្រុម Paris Saint-Germain នឹង​វិល​ទៅ​ម្តង​ទៀត​នៅ​រាត្រី​នេះ ដោយ​សម្លឹង​រក​​ការ​ដណ្តើម​យក​កៅអី​របស់​ពួកគេ​ក្នុង​ចំណោម​ក្រុម​កំពូលៗ​របស់​ក្របខ័ណ្ឌ Champions League​។

ក្នុង​ការ​ប្រកួត​វគ្គ​ ១/៤ ​ផ្តាច់ព្រ័ត្រ​កាលពី​ឆ្នាំ​មុន ក្រុម PSG បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ឡុងដ៍​ជាមួយ​នឹង​ការ​នាំ​មុខ ៣-១ ពី​ការ​ប្រកួត​ជើង​ទី​ ១ ហើយ​ជាមួយ​នឹង​ការ​នាំ​មុខ​​ដល់​​ទៅ​ ១៣ ​ពិន្ទុ​នៅលើ​​កំពូល​តារាង Ligue 1 ក្រោយ​រងបរាជ័យ​ដ៏ខកចិត្ត​ក្រោយពី​មាន​គ្រាប់​បាល់​បញ្ចូល​ទី​នៅ​នាទី ទី​ ៨៧ ​របស់​​ខ្សែប្រយុទ្ធ Demba Ba បាន​ធ្វើឲ្យ Chelsea ឈាន​ទៅ​វគ្គ​បន្ត​ដោយសារ​តែ​គ្រាប់​បាល់​ក្រៅ​ដី​។

នៅ​រដូវកាល​នេះ ការ​ប្រកួត​វគ្គ​ ១៦ ​ក្រុម​ចុងក្រោយ​នេះ​​​ហាក់​ស្ថិត​ក្នុង​តុល្យភាព​ជាង​ក្នុង​លទ្ធផល​ស្មើ ១-១ ប៉ុន្តែ Chelsea គឺជា​ក្រុម​ដែល​កំពុង​គ្រប់គ្រង​ក្នុង​ការ​ប្រកួត​លីក​ក្នុង​ស្រុក​តាមរយៈ​ការ​នាំ​មុខ​ ៥ ​ពិន្ទុ​ដាច់​ក្នុង​ក្របខ័ណ្ឌ Premier League ជាមួយ​នឹង​ការ​​សល់​មួយ​ប្រកួត​ក្នុង​ដៃ ខណៈ​ដែល​នៅ​បារាំង​វិញ PSG កំពុង​ដេញ​តាម​ពីក្រោយ​ក្រុម Lyon ១ ​ពិន្ទុ​។

ប៉ុន្តែ ស្ថិត​ក្នុង​ភាព​ផ្ទុយ​គ្នា​ស្រឡះ​ទៅ​នឹង​ការ​ប្រកួត​របស់​ពួកគេ​នៅ​ទីក្រុង​ឡុងដ៍​កាលពី​រដូវកាល​មុន ក្រុម PSG មាន​ខ្សែប្រយុទ្ធ Zlatan Ibrahimovic ដែល​កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏ល្អ ក្រោយពី​​ខ្សែប្រយុទ្ធ​អន្តរជាតិ​ស៊ុយអែត​រូប​នេះ​​បាន​រក​គ្រាប់​បាល់​ទី​ ៣ ​របស់​គេ​ក្នុង​ចំណោម​ ៤ ​ប្រកួត និង​បាន​ជួយ​ឲ្យ Javier Pastore រក​បាន​ ១ ​គ្រាប់​ក្នុង​ពេល​ក្រុម​ខ្លួន​​ទទួល​ជ័យជម្នះ ៤-១ លើ​ក្រុម Lens កាលពី​ថ្ងៃ​សៅរ៍​។

បច្ចុប្បន្ន ក្រុម​របស់​លោក Laurent Blanc មិន​ស្គាល់​​ចាញ់​ក្នុង​ចំណោម​ ១៤ ​ប្រកួត​ចុងក្រោយ ហើយ​បើ​ទោះបី​មិន​អាច​បង្ហាញ​​ពី​ភាព​ខ្លាំង​ដូច​កាលពី​រដូវកាល​មុន​ក៏ដោយ ប៉ុន្តែ ពួកគេ​នៅ​តែ​​ស្ថិត​ក្នុង​ការ​ប្រជែង​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ ៤ ​ក្នុង​រដូវកាល​តែ​មួយ​។


លោក Blanc បាន​ឲ្យ​ដឹង​ថា៖ «ពិត​ណាស់ យើង​មាន​ការ​ជឿជាក់​នៅពេល​ដែល​ជួប​​ក្រុម Chelsea​។ យើង​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ចាញ់​ប្រៀប ពីព្រោះ​ពួកគេ​​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ដ៏អស្ចារ្យ ដែល​ធ្វើឲ្យ PSG មិន​អាច​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ជាប់ៗ​គ្នា​»​។

Post a Comment

 
Top