GuidePedia

0
លោក​ Roy Hodgson ​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស​ ​បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ចំនួន​២៤​នាក់​រួច​រាល់​អស់​ហើយ ដើម្បី​ត្រៀម​ប្រកួត​​វគ្គ​ជម្រុះ​​ពាន​រង្វាន់ Euro 2016 នៅ​សប្ដាហ៍​ក្រោយ​នេះ។


អង់គ្លេស​ នឹង​ប៉ះ​ក្រុម​​ជម្រើស​ជាតិ​លីទុយអានី ​នៅ​កីឡដ្ឋាន​ Wembley ​នា​ថ្ងៃ​ទី​២៧ ខែ​មិនា​នេះ ក្នុង​ការ​ប្រកួត​លើក​ទី​៥ ក្នុង​ពូល E និង​ត្រូវ​ប្រកួត​មិត្តភាព​​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី នៅ​៤​ថ្ងៃ​បន្ទាប់​ទៀត។

​ខ្សែ​ប្រយុទ្ធ​​ឆ្នើម​វ័យ​ក្មេង​ ​ដែល​កំពុង​តែ​ឡើង​ជើង​ខ្លាំង​ Harry Kane ​របស់​ក្រុម​ Spurs ​បាន​ជាប់​​ក្នុង​ឈុត​ធំ​នេះ ជា​លើក​ដំបូង ខណៈ​ដែល Daniel Sturridge ​របស់​ Liverpool ​ដែល​​ខក​ខាន​​ចូល​លេង​៥​ប្រកួត​ចុង​ក្រោយ​ ដោយ​សារ​របួស​នោះ ​បាន​ត្រឡប់​មក​​​ជួយ​ក្រុម​អង់គ្លេស​​វិញ​។

បញ្ជី​ឈ្មោះ​កីឡាករ​ក្រុម​អង់គ្លេស​ទាំង​​២៤​នាក់​ទាំង​អស់​គឺ៖

អ្នកចាំទី៖ Fraser Forster (Southampton), Joe Hart (Manchester City)

ខ្សែ​ការពារ៖ Leighton Baines (Everton), Gary Cahill (Chelsea), Nathaniel Clyne (Southampton), Kieran Gibbs (Arsenal), Phil Jagielka (Everton), Phil Jones (Manchester United), Luke Shaw (Manchester United), Chris Smalling (Manchester United), Kyle Walker (Tottenham Hotspur)

​ខ្សែបម្រើ៖ Ross Barkley (Everton), Michael Carrick (Manchester United), Fabian Delph (Aston Villa), Jordan Henderson (Liverpool), Adam Lallana (Liverpool), James Milner (Manchester City), Raheem Sterling (Liverpool), Andros Townsend (Tottenham Hotspur), Theo Walcott (Arsenal)

​ខ្សែ​ប្រយុទ្ធ៖ Harry Kane (Tottenham Hotspur), Wayne Rooney (Manchester United), Daniel Sturridge (Liverpool), Danny Welbeck (Arsenal)៕

Post a Comment

 
Top