GuidePedia

0
​កាលពី​ថ្ងៃ​ចន្ទ​ម្សិល​ម៉ិ​ញ​នេះ ​ក្រុម​គោ​ជល់​អេ​ស្ប៉ា​ញ​បាន​នឹង​កំពុងធ្វើការ​ហ្វឹកហាត់ ត្រៀមខ្លួន​មុន​ការប្រកួត​ជំនួប លក្ខណៈ​មិត្តភាព​ជាមួយនឹង​ក្រុម​ទឹកក្រូច​ហូ​ឡង់​រាត្រី​ថ្ងៃ​អង្គារ​នេះ។


ក្រុម​ជើងឯក World Cup ២០១០ នឹង Euro ២០០៨ នឹង ២០១២ អេ​ស្ប៉ា​ញ​នឹងត្រូវ​ប្រឈមមុខ​នឹង​ហូ​ឡង់​នៅ​ទីក្រុង​បូរាណ Amsterdam របស់​ហូ​ឡង់ ក្រោយ​ការជួបគ្នា​ចុងក្រោយ​ហូ​ឡង់​លុត​អេ​ស្ប៉ា​ញ​ក្នុង​លទ្ធ 5-1 នៅ World Cup 2014 កន្លងមក​ក្រោម​ការដឹក​នាំ​របស់លោក Vicente del Bosque នា​ជំនួប​ដំបូង​វគ្គ​ជំ​រុះ​តាម​ពូ​ល ហើយក៏​ជាការ​ចាញ់​យ៉ាង​ធ្ងន់​ករ​លើកដំបូង​ផងដែរ​ចាប់តាំងពី​ឆ្នាំ ១៩៦៣ មក។

នៅក្នុង​ស​ន្និសិទ​គ្រូបង្វឹក​អេ​ស្ប៉ា​ញ​លោក Del Bosque វ័យ ៦៤ ឆ្នាំ​រូបនេះ​បាន​ថ្លែងថាមួយ​រៈ​ពេល​កន្លង មកនេះ​យើង​តែងតែ​ជួបនឹង​លទ្ធផល​ល្អ​ជាប់​រហូតមក ​ក្នុងការ​ប្រកួត​ជំ​រុះ​នៅ​តំបន់​អឺរ៉ុបនឹង​បាន​យកឈ្នះ​ក្នុង​លទ្ធផល 1-0 ទៅលើ​អុ​យ​ក្រែ​ន​វគ្គ​ជំ​រុះ Euro 2018 នឹង​ឈរ​លេខ ២ ដោយមាន ១២ ពិន្ទុ​ហើយ​តាម​ពីក្រោយ ៣ ពិន្ទុ​ពី​ក្រុម​ស្លូ​វ៉ា​គី។



​នៅ​ចុងក្រោយ​នៃ​ស​ន្និសិទ​លោក Del Bosque បានបញ្ជាក់​ថា​លោក​នឹងដាក់​កីឡាករ​អ្នកចាំទី​របស់ Manchester United, David de Gea រួម​ជាមួយនឹង​ខ្សែប្រយុទ្ធ Malaga, Juanmi ខណៈដែល​ខ្សែបំរើ​ស្លាប Vitolo របស់ Sevilla នឹង​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជ្រើស​ជាតិ​អេ​ស្ប៉ា​ញ​ជា​លើកដំបូង​ផងដែរ៕

Post a Comment

 
Top