ព្រឹត្តិការណ៍ប្រដាល់ក្នុងទ្រុងអន្តរជាតិរបស់ស្ថាប័ន ONE Championship បានវិលត្រឡប់ទៅប្រទេសហ្វីលីពីនទៀតហើយដោយនាំយកកំពូលអ្នកប្រដាល់មិនធ្លាប់ចាញ់ Ben Askren ឲ្យការពារខ្សែក្រវាត់ពិភពលោករបស់ខ្លួនទល់នឹងជើងខ្លាំងប្រេស៊ីល Luis Santos ក្នុងកម្មវិធី ONE: VALOR OF CHAMPIONS នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ នៅទីក្រុងម៉ានីល។.
លោក Victor Cui បាននិយាយថា ព្រឹត្តិការណ៍ ONE: Valor of Champion នឹងក្លាយជារាត្រីប្រយុទ្ធដ៏ធំបំផុតដែលរំលេចដោយកំពូលជើងខ្លាំងលំដាប់ពិភពលោកជាច្រើននាក់។
ជាពិសេសការប្រកួតដណ្តើមខ្សែក្រវាត់ពិភពលោករវាងកំពូលកីឡាករចំបាប់ពិភពលោករបស់អាមេរិក Ben Askren និងកំពូលអ្នកប្រដាល់គុនចម្រុះប្រេស៊ីល Luis Santos ព្រមទាំងគូពិសេសៗជាច្រើនទៀត។ រាត្រីដ៏អស្ចារ្យនេះក្លាយជាពេលដ៏អស្ចារ្យបំផុតសម្រាប់អ្នកស្នេហាប្រដាល់គុនចម្រុះពិភពលោក»។
កំពូលអ្នកចំបាប់អាមេរិក Ben Askren ដែលជាកីឡាករចំបាប់ជម្រើសជាតិអាមេរិកសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិកឆ្នាំ២០០៨ធ្លាប់ប្រកួតក្បាច់គុនចម្រុះអាជីពបាន១៤ដង និងទទួលបានជ័យជម្នះទាំងអស់។ ការប្រកួតចុងក្រោយរបស់គេគឺផ្តួលកីឡាករជប៉ុន Nobutatsu Suzuki ក្នុងទឹកទី១។
ចំពោះជើងខ្លាំងប្រេស៊ីល Luis Santos វិញក៏មិនធម្មតាដែរគឺធ្លាប់ប្រកួតក្បាច់គុនចម្រុះបាន៧០ដង ឈ្នះ៦១ដង ចាញ់៩ដង និងស្មើ១ដង។ ការប្រកួតចុងក្រោយរបស់គេគឺឈ្នះទឹកទីមួយលើកីឡាករ Bakhtiyar Abbasov ដែលធ្លាប់ចាញ់ Ben Askren ក្នុងទឹកទី១។
ក្រៅពីគូឯកដណ្តើមខ្សែក្រវាត់ពិភពលោកខាងលើ ក៏មានជើងខ្លាំងមកពីបណ្តាប្រទេសជាច្រើនទៀតចំនួន៧គូផ្សេងត្រូវប្រយុទ្ធគ្នាដើម្បីជ័យជម្នះ និងមុខមាត់ប្រទេសជាតិដូចគ្នា ប៉ុន្តែសម្រាប់ព្រឹត្តិការណ៍នេះមិនមានកីឡាករកម្ពុជាចូលរួមទេ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះអ្នកស្នេហាប្រដាល់ចម្រុះនៅកម្ពុជាក៏អាចទស្សនាបានដែរតាមរយៈទូរទស្សន៍ MYTV នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ខាងមុខ៕

លោក Victor Cui នាយកប្រតិបត្តិ One Championship

Post a Comment