ក្រុមតោកំណាចអង់គ្លេស នឹងធ្វើដំណើរទៅកាន់ទីក្រុង Turin នៃប្រទេសអ៊ីតាលី ដើម្បីប្រកួតមិត្តភាពអន្តរជាតិ ទល់នឹងក្រុមខ្លាំងម្ចាស់ផ្ទះអ៊ីតាលី នាវេលាម៉ោង ១:៤៥នាទីរំលងអាធ្រាត្រយប់នេះ។ ចាំមើលថា អង់គ្លេសអាចសងសឹកអ៊ីតាលី បានឬយ៉ាងណា?
ប្រវត្តិជួបគ្នា៖
អង់គ្លេស ឈ្នះតែ២គត់ ក្នុងជំនួប១២លើកចុងក្រោយទល់នឹងក្រុមជើងឯករងអឺរ៉ុប (អ៊ីតាលី) មួយនេះ និងចាញ់៨ដង។ ការបរាជ័យ២លើកចុងក្រោយរបស់អង់គ្លេស គឺសុទ្ធតែចាញ់ក្នុងប្រកួតពានរង្វាន់ធំៗទាំងអស់ក្រោមស្នាដៃអ៊ីតាលី ពោលគឺកាលពី World Cup ២០១៤ អង់គ្លេស ចាញ់អ៊ីតាលី ២-១ និង Euro 2012 អង់គ្លេសចាញ់ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ៤-២ ផងដែរ។
សម្ដីគ្រូបង្វឹកទាំង២៖
លោក Antonio Conte គ្រូបង្វឹកអ៊ីតាលី បាននិយាយមុនប្រកួតយប់នេះថា៖ “ការប្រកួតដូចនេះ ទល់នឹងក្រុមខ្លាំងដូចជាអង់គ្លេស ពិតជាមានប្រយោជន៍។ ពួកគេនឹងធ្វើឲ្យយើងកាន់តែខ្លាំងឡើង និងឲ្យខ្ញុំស្វែងយល់កីឡាករខ្លួនឯង កាន់តែច្បាស់ថែមទៀត”។
រីឯលោក Roy Hodgson គ្រូបង្វឹកអង់គ្លេស បាននិយាយមុនប្រកួតនេះ និងនិយាយពីខ្សែប្រយុទ្ធ Rooney និង Harry ថា៖ “ខ្ញុំរីករាយណាស់ បើពួកគេអាចលេងជម្រើសដំបូងជាមួយគ្នាបាន។ គ្រប់ការប្រកួតមិត្តភាពទាំងអស់ វាធ្វើឲ្យអ្នកយល់ដឹងពីកីឡាករកាន់តែច្រើនថែមទៀត ហើយក៏ជាឱកាសមួយ សម្រាប់កីឡាករ ក្នុងការបញ្ចេញសមត្ថភាពរបស់ពួកគេផងដែរ”។
ជើងកីឡាករ៖
ម្ចាស់ផ្ទះអ៊ីតាលី ខ្សែបម្រើ Andrea Pirlo និង Claudio Marchisio អាចនឹងអវត្តមាន ព្រោះមិនទាន់ fit ១០០% ខណៈដែលអ្នកចាំទីដៃទី១ Gianluigi Buffon ក៏អាចនឹងខកខានដែរ ព្រោះមានជំងឺ។ ដូច្នេះ១១នាក់ដំបូងរបស់អ៊ីតាលី អាចជា៖ Sirigu; Chiellini, Ranocchia, Bonucci; Candreva, Parolo, Verratti, Florenzi, Cerci; Pelle និង Eder។
ចំណែកឯក្រុមភ្ញៀវអង់គ្លេស នឹងអវត្តមានកីឡាករសំខាន់ៗជាច្រើនដូចជា Raheem Sterling, Leighton Baines, Danny Welbeck និង James Milner សុទ្ធតែរបួស។ ដូច្នេះ១១នាក់ដំបូងរបស់អង់គ្លេសយប់នេះ អាចជា៖ Hart; Walker, Smalling, Jagielka, Bertrand; Carrick, Henderson, Barkley, Townsend, Walcott និង Rooney។
ព្យាករណ៍សម្រាប់គូនេះគឺ៖ អ៊ីតាលី ១-១ អង់គ្លេស។ ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
គូប្រកួតមិត្តភាពអន្តរជាតិសំខាន់ៗទាំងអស់យប់នេះគឺ៖

Post a Comment