GuidePedia

0
David de Gea អ្នកចាំទីរបស់ក្រុម "បិសាច​ក្រហម​" Manchester United អាច​នឹងផ្ទេរ​ចេញ​ក្នុង​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​គាត់បាន​បដិសេធ​មិន​ចរចា​កិច្ច​សន្យា​ថ្មី​ជា​មួយ​នឹងក្លិប​។


កាល​ពី​ថ្ងៃ​សុក្រ​ទី 20 ខែ​មីនា​កន្លង​មកនេះ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​បាន​រាយការណ៍​ថា​កីឡាករ David de Gea អ្នកចាំទីដៃស្អិត "បិសាច​ក្រហម​" Manchester United ក្នុង​ក្រប​ខ័ណ្ឌ Premier League របស់​អង់គ្លេស​ មានតម្រុយអោយដឹងថាគាត់អាចនឹងចាកចេញពីពហុកីឡាដ្ធាន Old Traford ។ បន្ទាប់​ពី​បាន​បដិសេធ​ចរចា​កិច្ច​សន្យា​ថ្មី​ជា​មួយក្លិប​ដែលផុត​កំណត់​នៅ​ចុង​បញ្ចប់​នៃ​រដូវ​កាល​នេះ​។

អ្នកចាំទីវ័យ 24 ឆ្នាំជម្រើស​ជាតិ​អេស្ប៉ាញរូបនេះ​បាន​បង្ហាញ​ទម្រង់លេងយ៉ាងល្អ​អស្ចារ្យ​រដូវ​កាល​នេះ​។ ហើយគាត់ក៏ជាកំលាំងដ៏​សំខាន់​ដែលបានជួយ​ក្រុម​នេះ​ឡើង​ទៅ​ឈរនៅលំដាប់ទី 4 នៃ​តារាង​Premier League ផងដែរ។


ជាមួយ​នឹង​ទម្រង់លេងល្អបែបនេះហើយបានធ្វើអោយក្រុម "អធិរាជឈុតស" Real Madrid ក្លិប​យក្សរបស់​អេស្ប៉ាញ មាន​គោល​បំណង​ទិញយកទៅជំនួសអ្នក​ចាំ​ទីជើងចាស់ Iker Casillas ដែលកំពុងតែធ្លាក់ទម្រង់លេងនៅរដូវកាលនេះផងនោះ​។

Post a Comment

 
Top