អ្នកប្រដាល់ជើងខ្លាំង មាស ច័ន្ទមាន ដែលមិនធ្លាប់ចាញ់សោះ ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ K cement ទម្ងន់ ៦០ គីឡូក្រាមនោះ បែរជាមកចាញ់កីឡាករ លាស់ យីន ដ៏គួរឲ្យនឹកស្មានមិនដល់ទៅវិញ ខណៈ សូត្រ ប៊ុន នៅតែរក្សាកំណត់ត្រាមិនដែលចាញ់របស់ខ្លួន ហើយ ឃីម បូរ៉ា និង ថុល មករា បានឈ្នះ ៣ ពិន្ទុបន្ថែមរៀងៗខ្លួន។
ការប្រកួត ដែលបានធ្វើឡើងនៅលើសង្វៀន SEATV កាលពីថ្ងៃសៅរ៍ កន្លងមកនេះ សូត្រ ប៊ុនធី បានទទួលរងការម៉ាត់យ៉ាងវក់វីរបស់ ឱម សំរេច ក្នុងការប្រកួតទឹកទី១ ប៉ុន្តែចាប់ពីទឹកទី២ទៅ ប៊ុនធី ដែលមានប្រៀបផ្នែកកម្ពស់នោះ បានចូលចាប់បុកជង្គង់ធ្វើឲ្យ សំរេច ជួបការលំបាកជាបន្តបន្ទាប់ ដើម្បីទទួលបានជ័យជម្នះជាលើកទី ៤ ជាប់ៗគ្នា និងមាន១២ពិន្ទុខ្ពស់ជាងគេ ខណៈ ឱម សំរេច មាន ៨ពិន្ទុ។
ផ្ទុយទៅវិញកីឡាករមិនធ្លាប់ចាញ់សោះម្នាក់ទៀតគឺ មាស ច័ន្ទមាន បានទទួលរងការខកចិត្តយ៉ាងខ្លាំង នៅពេលរូបគេចាញ់ លាស់ យីន ក្នុងការប្រកួតលើកទី៤នោះ។ ច័ន្ទមាន ដែលធ្លាប់តែរឹងមាំ ហើយវាយទៅលើគូប្រកួតរហូតនោះ បានចាញ់ក្រោមការវាយសម្រុកមិនដកថយរបស់ លាស់ យីន ដោយគេបានដកថយ និងបានដួលជាបន្តបន្ទាប់។
បើទោះបីជា ការប្រកួត៣ទឹកដំបូង ច័ន្ទមាន ហាក់មានប្រៀបលើ លាស់ យីន បន្តិចបន្តួចតាមរយៈការទាត់ស្កាត់បានមុន ព្រមទាំងបុកជង្គង់ និងម៉ាត់ចេញបានល្អជាង ប៉ុន្តែនៅក្នុងទឹកទី៤ និងទឹកទី៥ ច័ន្ទមាន បានបង្ហាញភាពទន់ជ្រាយយ៉ាងខ្លាំង ដោយរូបគេត្រូវបាន លាស់ យីន ម៉ាត់ និងចូលចាប់បុកជង្គង់ រួចបោកឲ្យដួលយ៉ាងញឹកញាប់ ពិសេសនៅពាក់កណ្តាលទឹកទី៤ ច័ន្ទមាន ត្រូវបាន យីន ចាប់បុកជង្គង់ឲ្យដួលផ្ទប់ទៅនឹងខ្សែរេញ ហើយទឹកទី៥ ត្រូវបាន យីន ម៉ាត់ឲ្យដួលអុកគូទម្តងទៀត។
នេះជាចំណុចដែលជួយឲ្យ លាស់ យីន ឈ្នះ មាស ច័ន្ទមាន ក្នុងការប្រកួតនេះ ដើម្បីធ្វើឲ្យ ៤ ប្រកួតរបស់គេឈ្នះ ២ និងចាញ់២ដង តែបានធ្វើឲ្យ ច័ន្ទមាន ចាញ់ជាលើកដំបូង ក្នុងការប្រកួតចំនួន ៤ លើកនេះ ដោយមាន ១០ ពិន្ទុ។
ចំណែក ណាម ម៉ូរ៉ាក់ មកពីខេត្តបាត់ដំបង ត្រូវបានដកចេញពីកម្មវិធីប្រកួតដណ្តើមខ្សែក្រវាត់នេះ ដោយបញ្ហាសុខភាព និងរបួសក្នុងការប្រកួតកន្លងមក ហើយជំនួសដោយ ទី ពន្លែត។ ទី ពន្លែត បានជួប ឃីម បូរ៉ា កាលពីថ្ងៃសៅរ៍នោះ ប៉ុន្តែគេត្រូវបាន បូរ៉ា ទាត់ ម៉ាត់ និងបុកជង្គង់ឡើងចង់ទក់សាច់ ខណៈការព្យាយាមទាត់ និងម៉ាត់សង់របស់ ពន្លែត ៥ទឹកពេញត្រូវបាន បូរ៉ា គេចផុតស្ទើរតែទាំងអស់នោះ ហើយការឈ្នះដោយពិន្ទុលើ ទី ពន្លែត លើកនេះបានធ្វើឲ្យ ឃីម បូរ៉ា មាន១០ពិន្ទុ ដោយឈ្នះ៣ និងចាញ់ពិន្ទុ សូត្រ ប៊ុនធី។
ចំណែក ថុល មករា ស្ទើរតែអាចទាត់បំបែកកង់ក្រោមរបស់ ជ័យ ប៊ុនសង់ បានទៅហើយ។ មករា បានទាត់ជើងក្រោមបណ្តាលឲ្យ ប៊ុនសង់ ដួលជាមួយអាការឈឺចុកចាប់ និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២ដង គឺនៅទឹកទី ១ ម្តង និងចុងទឹកទី ២ ម្តងទៀត។ ប៉ុន្តែការជម្នះចូលវាយកែង និងការចូលបុកជង្គង់ទាំងអារម្មណ៍ឈឺចាប់ និងអត់ធ្មត់របស់ ប៊ុនសង់ បានធ្វើឲ្យ មករា ជួបការលំបាកដូចគ្នា ក្នុងការប្រកួត ៣ ទឹកចុងក្រោយ តែ ថុល មករា នៅតែឈ្នះពិន្ទុលើ ជ័យ ប៊ុនសង់ ដដែល ដែលធ្វើឲ្យ ៤ ប្រកួតរបស់គេ ឈ្នះ២ និងចាញ់២ប្រកួត តែ ប៊ុនសង់ បានចាញ់ទាំង ៤ ប្រកួតតែម្តង៕

Post a Comment