ក្រុមបាល់ទាត់ជម្រើសជាតិហុល្លង់នឹងត្រូវបើកទ្វាផ្ទះស្វាគមន៍ក្រុមភ្ញៀវទួរគីសម្រាប់ការប្រកួតវគ្គជម្រុះពានរង្វាន់ Euro 2016 នៅក្នុងពូល A នាម៉ោង២:៤៥នាទីរំលងអាធ្រាត្រនេះ។ ចាំមើលក្រុមណាដែលជាអ្នករកបាន៣ពិន្ទុ ? ខណៈដែលខាងម្ចាស់ផ្ទះដូចជាមានប្រៀបជាងបន្តិចព្រោះប្រកួតកន្លងមកទួរគីមិនដែលស្គាល់ជាតិឈ្នះនោះទេ។
សម្ដីគ្រូបង្វឹកក្រុមជម្រើសជាតិហុល្លង់
លោក Guus Hiddink គ្រូបង្វឹកដែលចូលមកជំនួសតំណែងលោក Van Gaal បាននិយាយមុនប្រកួតយប់នេះថា៖ “វាជារឿងស៊យរបស់យើងដែលបាត់បង់ខ្សែប្រយុទ្ធល្អ២នាក់គឺ Van Persie និង Robben ប៉ុន្តែយើងនៅតែមានសមាជិកក្រុមល្អផ្សេងទៀតដែលអាចជំនួសតំណែងពួកគេបាន។ ខ្ញុំជឿជាក់ណាស់ក្នុងប្រកួតនេះ ថាក្រុមយើងនឹងអាចទទួលបាន៣ពិន្ទុ ព្រោះតាំងពីដើមមកទួរគីមិនមែនជាដៃគូយើងឡើយ ព្រោះខ្ញុំធ្លាប់ជាអ្នកដឹកនាំពួកគេ”។
ជើងកីឡាករ
ម្ចាស់ផ្ទះហុល្លង់បាត់បង់កីឡាករសំខាន់៣នាក់នៅយប់នេះដោយសារមានរបួសទាំងអស់គឺ Arjen Robben , Robin van Persie និង Ron Vlaar ។ ដូច្នេះជម្រើស១១នាក់ដំបូងអាចជា Cillessen , Blind , Indi , Vrij , Janmaat , Clasie , Jong , Wijnaldum , Sneijder , Depay និង Huntelaar ។
ចំណែកឯក្រុមភ្ញៀវវិញ ពេញជើងល្អតែម្ដងនៅយប់នេះ។ ដូច្នេះជម្រើស១១នាក់ដំបូងរបស់គ្រូបង្វឹក Fatih Terim អាចជា Volkan Babacan , Gönül , Balta , Gülüm , Erkin , Topal , Belözoğlu , Çalhanoğlu , Töre , Richards និង Yılmaz ។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរនេះធ្លាប់ជួបគ្នា៥ដងមកហើយ ខណៈដែល៥ដងនោះគឺហុល្លង់ឈ្នះ៣ស្មើ២ មិនដែលចាញ់ទួរគីឡើយ។ ៥ប្រកួតចុងក្រោយរបស់ក្រុមទាំងពីរនេះវិញគឺ ហុល្លង់ឈ្នះ២ចាញ់៣និងទួរគីឈ្នះ១ចាញ់៣ស្មើ១។

Post a Comment