ក្រុម Everton ត្រូវបានហាលអាវត្រឹមតែវគ្គ 16 ក្រុមចុងក្រោយបន្ទាប់ពីក្រុម Dynamo Kiev របស់លីកអ៊ុយក្រែន បានវាយបំបាក់គ្មានប្រណីដៃដោយលទ្ធផល 5-2 សរុបរួមលទ្ធផលទាំងពីរប្រកួត 6-4 បានធ្វើអោយក្រុមមកពីកោះអង់គ្លេសចុងក្រោយគេដែលធ្លាក់ក្នុងការប្រកួតបាល់ទាត់អឺរ៉ុប Cup នៅឆ្នាំនេះ នៅក្នុង ក្របខ័ណ្ឌ Europa League វគ្គ 16 ក្រុមចុងក្រោយកាលពីរនៅថ្ងៃព្រហស្បតិ៍។ នៅថ្ងៃទី 19 ខែមីនាកន្លងមក។
Everton មានប្រៀបបន្តិចបន្តួចមុននឹងទៅលេងនៅប្រទេសអ៊ុយក្រែនបន្ទាប់ពីបានឈ្នះការប្រកួតក្នុងលទ្ធផល 2-1 ក្នុងការប្រកួតជុំដំបូង ។
ចាប់ផ្តើមការប្រកួតម្ចាស់ផ្ទះបាននាំមុខមុន 1-0 នៅនាទី 21 ពេលដែល Andriy Yarmolenko ទទួលបាល់ពី Danilo ហើបានញាក់បាល់បញ្ឆោតកីឡាករ Gareth Barry 2 ចង្វាក់មុននឹងស៊ុតជើងឆ្វេងចម្ងាយ 25 ម៉ែត្រចូលសំណាញ់ទីយ៉ាងល្អឥតខ្ចោះ។ ក្នុងរយៈពេលខ្លីបន្ទាប់មក នាទី 29 ក្រុម Everton បានតាមយកស្មើរ បានសម្រេចលទ្ធផល 1-1 ដោយកីឡាករ Romelu Lukaku។
ប៉ុន្តែមកដល់នាទី 35 និង 37 ក្រុម Dynamo Kiev មកបានពីរគ្រាប់ផ្ទួនគ្នាបន្ថែមទៀតដោយកីឡាករ Miguel Veloso និង Miguel Veloso ។ រហូតចប់តង់ទីមួយ Dynamo Kiev 3-1 Everton ។
ត្រឡប់មកចូលតង់ទីពីរមិនបានប៉ុន្មាន Dynamo Kiev ក៌បាននាំមុខមួយគ្រាប់ទៀតនៅនាទី 56 ដោយកីឡាករ Oleg Gusev លទ្ធផល 4-1។ ប៉ុណ្ណឹងមិនអស់ចិត្ត កីឡាករ Antunes មកស៊ុតបូកអោយ Dynamo Kiev មួយគ្រាប់ទៀតលទ្ធផល 5-1 នាទី76 ។
ប៉ុន្តែក្រុមភ្ញៀវ Everton នៅតែធ្វើការវាយសម្រុកមិនរាថយរហូតទទួលបានមួយគ្រាប់វិញដោយកីឡាករ Phil Jagielka នាទី 82 ។ ចប់ការប្រកួតលទ្ធផលផ្លូវការ Dynamo Kiev 5-2 Everton សរុបលទ្ធផលរួម Dynamo Kiev ឆ្លងទៅវគ្គ 8 ក្រុមចុងក្រោយបានសម្រេចដោយលទ្ធផល 6-4 ។

Post a Comment