GuidePedia

0
ក្រុម​​ Aston Villa ​បាន​កក់​កៅអី​​មុន​គេ ​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​​ពាន​រង្វាន់​ FA Cup ​មុន​គេ​បង្អស់ និង​ជា​លើក​ដំបូង​ តាំង​ពី​ឆ្នាំ​២០១០​ បន្ទាប់​ពួកគេ​បាន​​ប្រកួត​ឈ្នះ​ក្រុម​ West Brom ​ដោយ​លទ្ធផល ២-០ កាល​ពី​យប់​មិញ។ប៉ុន្តែគួរអោយរន្ធត់បំផុតនោះគឺពេលដែលអ្នកគាំទ្រ ​​រត់ចូលទៅអបអរក្រុមរបស់ខ្លួនពេញ​ទីលាន​ប្រកួតតែម្តង។


ជ័យ​ជម្នះ​មួយ​នេះ ពិត​ជា​មាន​ន័យ​ធំធេង​ណាស់​ សម្រាប់​អ្នក​គាំទ្រ​ក្រុម​ Aston Villa។ ជាក់ស្ដែង​​ក្រោយ​ប្រកួត​ចប់​អ្នក​គាំទ្រ​របស់​ក្រុម​មួយ​នេះ បាន​រត់​ចូល​ពាស​ពេញ​ទី​លាន​ប្រកួត​តែ​ម្ដង ​ដើម្បី​សម្ដែង​ពី​អារម្មណ៍​រំភើប​​​​ឥត​ឧបមា ​ដែល​បាន​ឃើញ​ក្រុម​​របស់​ពួកគេ​ ​អាច​ឡើង​ទៅ​ប្រកួត​នៅ​កីឡដ្ឋាន Wembley ដែល​ជា​កីឡដ្ឋាន​​ជាតិ​​នៃ​ប្រទេស​​អង់គ្លេស។

​​​​គ្រាប់​បាល់​ពី​គ្រាប់​នោះ គឺ​រក​បាន​ដោយ​កីឡាករ​ប្រធាន​ក្រុម​ Fabian Delph នៅ​តង់​ទី​២ នាទី​៥១ និង​​​១​គ្រាប់​ទៀត រក​បាន​ដោយ​​ខ្សែ​បម្រើ​ Scott Sinclair ​នៅ​ចុង​ម៉ោង​នាទី​ ៨៥។ ការ​ប្រកួត​ក្រុម​ទាំង​២​នេះ លេង​សម្រុក​គ្នា​ខ្លាំង​ណាស់ ខណៈ​ដែល​​កីឡាករ​ទាំង​សង​ខាង​ទទួល​បាន​ កាត់​ក្រហម​ម្នាក់​មួយ​ ពោល​គឺ​ Claudio Yacob ​របស់​ West Brom ទទួល​បាន​កាត​ក្រហម​ (លឿង​២​ដង) នៅ​នាទី​៨០ និង​ Jack Grealish ​របស់​ Aston ​បាន​កាត​ក្រហម​ (លឿង​២ដង) នៅ​នាទី​៩០។

​រីឯ​ប្រកួត​១​គូ​ទៀត​​នៅ​យប់​មិញ​ដែរ គឺ​ក្រុម​ Bradford City និង​ Reading ​បញ្ចប់​ទៅ​ដោយ​លទ្ធផល ០-០ ដូច្នេះ​មាន​ន័យ​ថា ក្រុម​ទាំង​២​នេះ នឹង​ប្រកួត​១​ជើង​ទៀត​ នៅ​ទឹក​ដី​ក្រុម Reading វិញ​ម្ដង ខណៈ​ដែល Liverpool នឹង​ប៉ះ​ Blackburn Rovers ​នៅ​យប់​នេះ។ ចំណែក​ឯ​ Manchester United នឹង​ប៉ះ​Arsenal ​នៅ​យប់​ស្អែក៕


Post a Comment

 
Top