GuidePedia

0
ក្លិប Paris Saint - Germain អតីតម្ចាស់ជើងឯកបានបើទ្វារទទួលភ្ញៀវ Lens យ៉ាងចាស់ដៃ ក្នុងលទ្ធផល 4-1 បានទទួលបីពិន្ទុដូចការរំពឹងទុក។ Paris ក៌បានប្រជែងក្រុម Lyon ឈរកំពូលតារាងបណ្តោះអាសន្នសិនក្នុងក្របខ័ណ្ឌ Ligue 1 នៅប្រទេសបារាំង ខណះដែលប្រកួតមុន Lyon មួយប្រកួត កាល ពីថ្ងៃសៅរ៍ទី 7 ខែមីនាកន្លងមក។


ក្នុងតង់ទីមួយម្ចាស់ផ្ទះខំប្រឹងវាយសម្រុកយ៉ាងខ្លាំងប៉ុណ្ណាក៌មិនបានសម្រេចដែរ ប៉ុន្តែមកទទួលលទ្ធផលនៅពេលជិតចប់តង់វិញ នៅពេលដែលអាជ្ញាកណ្តាល បានពីន័យបាល់ Free kick ក្រុម Lens ចំងាយ 30ម៉ែត្រ។ ពេលនោះ David Luiz បានដើរតួនាទីជាអ្នកស៊ុតហើយគាត់ ក៌បានស៊ុតចូលទីយ៉ាងល្អ ឥតខ្ចោះ អោយម្ចាស់ផ្ទះនាំមុខមុន វាក៌ជាគ្រាប់បាល់ទីពីររបស់គាត់ដែរក្នុងទឹកដីបារាំង។

ចូលមកដល់តង់ទីពីរនាទី 60 Paris បានបាល់ពិន័យ 11 ម៉ែត្រមួយគ្រាប់ទៀតជាការស៊ុតបញ្ចូលទីដោយកីឡាករ Zlatan Ibrahimovic ហើយក៌ជាគ្រាប់បាល់ទី 12 របស់គាត់ក្នុង ក្របខ័ណ្ឌ League 1 របស់បារាំងផងដែរ។

លុះនាទី 69 ក្រុមភ្ញៀវបានបំបែកពងមាន់បានសម្រេចដោយកីឡាករ Yoann Touzghar ។ ប៉ុន្តែម្ចាស់ផ្ទះបានហ៊ោរកញ្ជ្រៀវជាខ្លាំងម្តងទៀតនៅនាទី 80 និង 83 ដែលស៊ុតបញ្ចូលទីដោយកីឡាករ Blaise Matuidi និង Javier Pastore តាមលំដាប់។

ចប់ការប្រកួតម្ចាស់ផ្ទះ Paris Saint បានបំបាក់ក្រុមភ្ញៀវ Lens ដោយលទ្ធផលជាផ្លូវការ4-1 ឡើងទៅឈរកំពូលតារាង Ligue 1 បណ្តោះអាសន្ន ដែលមាន 56 ពិន្ទុ ក្នុង 28 ប្រកួត ចំណែកលំដាប់ទីពីរ Lyonមាន 54 ពិន្ទុ ក្នុង 27 ប្រកួត៕


Post a Comment

 
Top