GuidePedia

0
ការ​ចាប់​ឆ្នោត​ជ្រើស​រើស​ពូល​សម្រាប់​យុទ្ធនាការ​ពាន​រង្វាន់ AFC Champions League 2016​ បាន​ចេញ​ហើយ​​ដោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​U-22 ឆ្នាំ​ ស្ថិត​នៅ​ពូល ​G ដែល​មាន​ក្រុម​ខ្លាំង​ៗ​គឺ​ កូរ៉េ​ខាង​ជើង ហ្វីលីពីន និង​ថៃ។ យុទ្ធនាការ​ប្រកួត​ជម្រុះ​ពាន 2016 AFC U-23 Championship នេះ​មាន​១០​ពូល​គឺ​​ពូល A, B និង C មាន៥​ក្រុម​ក្នុង​មួយ​ពូល ខណៈ​ពូល​ D, E, F, G, H, I និង J មាន​៤​ក្រុម​ក្នុង​មួួ​យ​ពូល​ដែល​ប្រកួត​តាម​ប្រទេស​ខុស​គ្នា​ដែល​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ។


ការ​ប្រកួត​វគ្គ​ជម្រុះ​ពាន​រង្វាន់​នេះ​​សម្រាប់​កម្ពុជា​ នឹង​ប្រព្រឹត្ត​ទៅ​នៅ​ប្រទេស​ថៃ​​ចាប់​ផ្ដើម​ពី​ថ្ងៃ​ ២៧ ខែ​មិនា​ដល់​ថ្ងៃ​ទី​៣១​ ខែ​មីនា​ក្នុង​កីឡដ្ឋាន Rajamangala Stadium ក្នុង​ទី​ក្រុង​បាងកក។ ការ​​ប្រកួត​ទី​មួយ​របស់​កម្ពុជា​ ប៉ះ​ម្ចាស់​ផ្ទះ​ថៃ លើក​ទី​ពីរ​ប៉ះ​កូរ៉េ​ខាង​ជើង​​ និង​លើក​ទី​៣​ប៉ះ​ហ្វីលីពីន។ ដើម្បី​ត្រៀម​​ខ្លួន​ទៅ​ប្រកួត​​នៅ​ប្រទេស​ថៃ​នៃ​ពាន​រង្វាន់​នេះ ក្រុម U-22 កម្ពុជា​ត្រូវ​ប្រកួត​មិត្តភាព២​ដង​គឺ​ប៉ះ​ក្រុម U-23 សិង្ហបុរី ល្ងាច​នេះ និង​ថ្ងៃ​២២ ប៉ះ​ U-22 សិង្ហបុរី ទៀត៕

Post a Comment

 
Top