GuidePedia

0
កីឡាករ​ឆ្នើម​វ័យ​ក្មេង​ Martin Odegaard របស់​ក្រុម Real Madrid អាច​នឹង​ទៅ​លេង​នៅ​ក្របខ័ណ្ឌ​ Premier League របស់​អង់គ្លេស​​ នៅ​រដូវ​កាល ២០១៥/១៦​ ខាង​មុខ​នេះ ខណៈ​ដែល​ពេល​នេះ ក្លិប​ Southampton ​កំពុង​តែ​ដុត​ដៃ​ដុត​ជើង​យ៉ាង​ខ្លាំង​ ដើម្បី​ខ្ចី​ជើង​កីឡាករ​វ័យ​​ត្រឹម​១៦​ឆ្នាំ​រូប​នេះ ​​ពី​ក្លិប​យក្ស​អេស្ប៉ាញ។


អ្នក​ចាត់​ការ​ Ronald Koeman ​របស់​ក្រុម​ Southampton ​ចង់​បាន​ Odegaard ​យ៉ាង​ខ្លាំង​ ហើយ​លោក​ចង់​​នាំ​យក​កីឡាករ​ឆ្នើម​វ័យ​ក្មេង​លំដាប់​ពិភពលោក​​រូប​នេះ ទៅ​ចូល​រួម​ជាមួយ​នឹង​ក្រុម​របស់​លោក​ឲ្យ​បាន​មែន​ទែន​ នៅ​រដូវ​កាល​ថ្មី​ខាង​មុខ ខណៈ​ដែល​ពេល​នេះ​ ​អ្នក​ចាត់​ការ​​វ័យ​៥១​ឆ្នាំ​ ​ថែម​ទាំង​ឲ្យ​ភ្នាក់​ងារ​របស់​លោក តាម​មើល​ទម្រង់​លេង​ Odegaard ​ដល់​​​ប្រទេស​អេស្ប៉ាញ​ថែម​ទៀត។

Odegaard ​​ដែល​គេ​ហៅ​ក្រៅ​ថា “New Messi” រូប​នេះ ​ធ្លាប់​មាន​ក្រុម​ជា​ច្រើន​​តាម​ប្រមាញ់​​ដូចជា Manchester City, Bayern Munich, Ajax, Barcelona, Manchester United, Liverpool និងSouthampton ក៏​ធ្លាប់​ទាក់​ទង​ដែរ ប៉ុន្តែ​​ចុង​ក្រោយ​កីឡាករ​ជម្រើស​ជាតិ​ន័រវែស​​រូប​នេះ បែរ​សម្រេច​ចិត្ត​ទៅ​ចូល​រួម​ជាមួយ​នឹង​ក្រុម​អធិរាជ​ស​​វិញ។


​បច្ចុប្បន្ន​ Odegaard កំពុង​តែ​លេង​ឲ្យ​ក្រុម Real ឈុត​ B។ តាំង​ពី​​ផ្ទេរ​ទៅ​កាន់​​ទី​ក្រុង Madrid ​កាល​ពី​ខែ​មករា​មក កីឡាករ​​វ័យ​ក្មេង​រូប​នេះ ចូល​លេង​ឲ្យ​ក្រុម​ Real Madrid Castilla ​បាន​៦​ប្រកួត​ហើយ ប៉ុន្តែ​ទើប​តែ​ចូល​លេង​ជម្រើស​ដំបូង​បាន​ ១​ដង​គត់ និង​ស៊ុត​បញ្ចូល​ទី​បាន​១​គ្រាប់៕

Post a Comment

 
Top