GuidePedia

0
បន្ទាប់ពីជ្រុះចេញពី Champions League យប់ម្សិលម៉ិញនេះរឹតតែធ្វើឲ្យកៅអី របស់គ្រូបង្វឹកក្រុមមេឃខៀវ Manchester City លោក Manuel Pellegrini រង្គោះរង្គើ ខ្លាំង ឡើងៗ និងអាចបណ្តេញចេញនា ដំណាច់រដូវកាលឆ្នាំ ២០១៤-២០១៥នេះផងដែរ ។


គ្រូបង្វឹកជនជាតិឈីលីរូបនេះបានដឹកនាំ Man City រាងធ្លាក់ជើងបន្តិចនារដូវកាលនេះក្នុងនាមជាក្រុមការពារតំណែង ជើងឯក Premier League និងបន្តមិន ឈ្នះពាន UEFA Champions League ដដែលក្រោយជ្រុះចេញពីវគ្គ១៦ក្រុម ក្រោមថ្វីជើងរបស់ក្រុមអេស្ប៉ាញ FC Barcelona និងអាចធ្វើឲ្យគ្រូបង្វឹកវ័យ៦២
ឆ្នាំ Pellegrini មិនឈ្នះអ្វីទាំងអស់នា រដូវនេះទៀតផង ក្រៅហាលអាវទាំងពាន League Cup និង FA Cup នៅសល់តែពានធំប្រចាំអង់គ្លេស Premier League តែមួយគត់ដែលកំពុងរត់តាមពីក្រោយក្រុមកំពូលតារាងតោខៀវ Chelsea រហូតដល់ទៅ៦ពិន្ទុ ។

អតីតគ្រូបង្វឹក Malaga រូបនេះទើបតែបានជួយឲ្យ Man City ឈ្នះពានបាន២គត់កាលពីរដូវកាលមុនជាមួយពាន Premier League និង FA Cup ចាប់ពីបាន ចូលដឹកនាំនៅ Etihad តាំងពីឆ្នាំ២០១៣មកជំនួសកៅអីគ្រូបង្វឹកលោក Roberto Mancini ហើយ Pellegrini បានទទួលរងសម្ពាធកាន់តែ ខ្លាំងឡើងៗ នៅ ក្រោយ ពេលដឹកនាំប្រកួតចាញ់ Barcelona ទាំងពីរជើងទាំងទៅទាំងមក ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីគេហទំព័រ BBC ។

ជាមួយគ្នានោះដែរ អ្នកចាំទីដៃទី១ក្នុងជម្រើសជាតិអង់គ្លេស និងក្នុងក្លឹប Man City ក៏បានចេញមុខការពារលោក Pellegrini ទៅវិញដោយបានលើកឡើងថា “Pellegrini ដឹកនាំល្អណាស់ដោយបាននាំឲ្យមេឃខៀវឈ្នះពានដល់ទៅ ២កាលពីរដូវកាលមុន ។ លើសពីនេះទៀត Pellegrini បានបង្វឹកខ្សែការពារ Vicent Kompany ឲ្យក្លាយជាខ្សែការពារល្អបំផុត ផងដែរក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ជាមួយនឹងការបញ្ចុះបញ្ចូល ខ្សែបម្រើ Yaya Toure ឲ្យបន្តលេងក្នុងទឹកដី
អង់ គ្លេសថែមទៀតផង” ។


ក្រោយបន្តចាញ់ FC Barcelona ១-០ យប់មិញនេះទៀតលោក Pellegrini មិនបាននិយាយអ្វីនោះទេ ដោយគ្រាន់តែ ពោលយ៉ាងខ្លីថា លោកនឹងទទួល ខុស ត្រូវទាំងស្រុងចំពោះបញ្ហានេះ ។ ក្លឹបអាចនឹងទាក់ទងគ្រូបង្វឹកក្លឹប Atletico Madrid លោក Diego Simone ឬក៏លោក Carlo Ancelotti គ្រូបង្វឹក Real Madrid ខណៈដែលគ្រូបង្វឹកក្លឹប Bayern Munich លោក Pep Guardiola បានបដិសេធហើយនោះ ៕

Post a Comment

 
Top