GuidePedia

0
ការប្រកួតជើងទី២បានបញ្ចប់ជា ស្ថាពរហើយ ខណៈដែលវគ្គ៨ក្រុមចុងក្រោយដ៏បានរក ឃើញអស់ហើយដែរ តែពុំមានក្រុម ខ្លាំងមកពីអង់គ្លេស មួយណាសោះ គឺមាន តែក្រុមមកព័រទុយហ្គាល់ អ៊ីតាលី អាលឺម៉ង់ បារាំង និងអេស្ប៉ាញច្រើនជាងគេរហូតដល់៣ក្រុម ខណៈដែលឆ្នាំទៅមាន២ក្រុម Man Utd និង Chelsea ឡើងទៅ វគ្គ៨ក្រុម និង Chelsea ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។


នេះជារដូវកាលទី៣ជាប្រវត្តិសាស្រ្តរបស់លីកអង់គ្លេស ដែលពុំមានក្លឹបជើងខ្លាំងណាមួយអាចឆ្លងផុតវគ្គ១៦ក្រុមចុង ក្រោយក្នុង Champions League ស្រប ពេល ដែលក្លឹបអេស្ប៉ាញច្រើនតែនាំមុខគេជានិច្ច បន្ទាប់មកគឺអាល្លឺម៉ង់ ។

ក្រុមការពារតំណែងជើងឯកស្តេចស Real Madrid ជាក្រុមដែលបានឡើងទៅវគ្គ៨ក្រុមមុនគេ បន្ទាប់ពីបានយកឈ្នះ ក្រុមមកពីអាល្លឺម៉ង់ Schalke ៥-៤ ទាំង ពីរជើង ក្នុងនាមជាក្រុមដែលធ្លាប់ឈ្នះពានធំប្រចាំទ្វីបអឺរ៉ុប មួយនេះបានចំនួន១០ដង ច្រើនជាងគេ ក្រៅពីរងជើងឯកបាន៥ដងដែរ ។ Real បានឆ្លងផុតវគ្គជម្រុះក្នុងពូលដោយស្រួល តែរាងដូចត្រ ដាបត្រដួង និងព្រលឹងចុងសក់បន្តិចពេលប្រកួតក្នុងជើងទី២ក្នុងទឹកដី ដោយបណ្តោយឲ្យ Schalke 04 យកឈ្នះ ៤-៣ ទៅវិញ ។

ជាមួយគ្នានោះដែរ ក្រុមរងជើងឯកឆ្នាំទៅ Atletico Madrid បានឡើងទៅវគ្គ៨ក្រុម ដោយជោគជ័យបន្ទាប់ពីបាន ទម្លាក់ ក្រុមមកពីអាល្លឺម៉ង់ Bayer Leverkusen ដោយបាល់ប៉េណាល់ទី ៣-២ ក្រោយប្រកួតទាំងពីរជើងមានលទ្ធ ផលស្មើ ១-១ ខណៈដែល FC Barcelona បានបំបាក់ក្រុម Manchester City ៣-១ ទៅមក ជាមួយនឹងឆ្នាំទៅក៏ បានបំបាក់ ៤-១ ក្នុងវគ្គនេះដូចគ្នា ស្របពេលដែល Bayern Munich បានបំបាក់ក្រុមមកពីអ៊ុយក្រែន Shaktar Donetsk រហូតដល់ទៅ ៧-០ មិនឲ្យងើបមុខរួច ។

សម្រាប់ Chelsea វិញបាក់មុខក្នុងទឹកដីខ្លួនឯង Stamford Bridge ដោយសារគ្រាប់បាល់ Away Goals ដោយលទ្ធ ផលស្មើ ៣-៣ តែក្រុមរបស់លោក Jose Mourinho បានរបូតក្នុងទឹកដី២គ្រាប់ ខណៈដែល PSG បានរបូតក្នុងទឹកដី តែ១គ្រាប់ប៉ុណ្ណោះ ។ យ៉ាងណាមិញ Arsenal មិនជាយ៉ាប់ប៉ុន្មានទេ តែបានធ្វេស ប្រហែសក្នុងទឺក ដីរហូតដល់ទៅ៣ គ្រាប់ មុនពេលអាចស៊ីម្ចាស់ផ្ទះ Monaco ២-០ តែវាយឺតពេលបាត់ទៅហើយ ដោយសារតែរបូតក្នុងផ្ទះ៣គ្រាប់ ខណៈ ដែល Monaco របូតតែ២គ្រាប់ប៉ុណ្ណោះ ក្នុងចំណោមស្មើ ៣-៣ ។

មួយវិញទៀត ក្រុមមកពីព័រទុយហ្គាល់ FC Porto បានបំបាក់ក្រុមជើងឯកស្វីស Basel ៥-១ ជាមួយនឹង Juventus ក៏ បានលត់ Borussia Dortmund ដល់ក្នុង ទឹកដី រហូតដល់ទៅ ៥-១ ដូចគ្នា ។


ការចាប់ឆ្នោត ជ្រើសរើសគូប្រកួតនឹងត្រូវ ធ្វើឡើងនាថ្ងៃទី២០ ខែមីនាស្អែកនេះ មុនពេលចាប់ប្រកួតជើងទី១នៅថ្ងៃទី១៤ និង១៥ ខែមេសា ខណៈដែលជើងទី២ នឹងចាប់ផ្តើមនៅថ្ងៃទី២១ និង ២២ ខែមេសា ឆ្នាំ២០១៥ ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី៦ មិថុនានៅកីឡ ដ្ឋាន Olympiastadion ស្ថិតក្នុងទីក្រុង ប៊ែរឡាំងប្រទេសអាល្លឺម៉ង់ ៕

Post a Comment

 
Top