GuidePedia

0
វីរបុរស​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​លោក​ Romario បាន​គាំទ្រ​ឲ្យ​តារា​ស៊ូ​ពើ​ស្តារ​របស់​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Barcelona​គឺ​កីឡាករ Neymar​បំបែក​ឯតទគ្គកម្ម​គ្រាប់​បាល់​ដ៏​យូរអង្វែង​នៅក្នុង​ក្រុម​ជម្រើស​ជាតិ បង្កើត​ឡើង​ដោយ​លោក Pele។


សូមបញ្ជាក់ថា កីឡាករ Neymar បាន​ឈរ​នៅ​លេខ​៥​រួចទៅហើយ​ជា​កំពូល​អ្នករក​គ្រាប់​បាល់​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល​ជាមួយ​នឹង​គ្រាប់​បាល់​៤២​គ្រាប់ ពី​៦០​ប្រកួត​របស់គាត់ ឈរ​ពី​លោក​ Pele​មាន​៧៧​គ្រាប់​ លោក Ronaldo ៦២​គ្រាប់ លោក Romario ៥៥​គ្រាប់ និង​លោក Zico ៤៨​គ្រាប់។

ប៉ុន្តែ​ខ្សែប្រយុទ្ធ​របស់​ក្លិប Barcelona​ម្នាក់នេះ ទើបតែ​មាន​អាយុ​២៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​លោក Romario គិតថា នៅ​ថ្ងៃ​ណាមួយ​កីឡាករ​ម្នាក់​នេះ នឹង​បំបែក​ឯតទគ្គកម្ម​គ្រាប់​បាល់​បង្កើតឡើង​ដោយ​លោក Pele​ជាក់​ជាពុំខាន​ឡើយ​។​

លោក Romario បាន​និយាយប្រាប់​កាសែត Folha de Sao Paulo ថា លោក​គិត​បែប​ហ្នឹង​ដោយសារតែ​អាយុ​របស់​កីឡាករ Neymar​នៅ​ក្មេង ហើយ​នៅ​ថ្ងៃ​ណាមួយ​កីឡាករ​ម្នាក់នេះ នឹង​ក្លាយ​ជា​កំពូល​អ្នករក​គ្រាប់​បាល់​ច្រើន​បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​របស់​ក្រុម​ជម្រើស​ជាតិ​ប្រេ​ស៊ី​ល​ជាក់​ជាពុំខាន​ឡើយ​។​


សូមបញ្ជាក់ថា លោក Romario លេង​បាន​៧០​ប្រកួត​ឲ្យ​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល អំឡុង​អាជីព​ជា​កីឡាករ​បាល់ទាត់​ដ៏​យូរអង្វែង​របស់​លោក ហើយ​លោក​បាន​មាន​នូវ​ចំណែក​មួយ​នៅក្នុង​ក្រុម​ដែល​បាន​លើក​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup ឆ្នាំ​១៩៩៤ នៅ​សហរដ្ឋអាមេរិក​៕

Post a Comment

 
Top