GuidePedia

0
Adrien Silva ​ខ្សែ​បម្រើ​ក្រុម​ Sporting Lisbon ​បាន​និយាយ​ថា ​អតីត​កីឡាករ​ជម្រើស​ជាតិ​​តោ​កំណាច​អង់គ្លេស​២​រូប​គឺ Steven Gerrard និង Frank Lampard ជា​និមិត្ត​រូប​របស់​គេ​។​ ជា​ពិសេស ដោយ​សារ​តែ​ការ​សិក្សា​ពី​របៀប​លេង​កីឡាករ​ទាំង​២​រូប​នោះ ទើប​ធ្វើ​ឲ្យ​​រូប​គេ​អាច​ជាប់​​ជម្រើស​ជាតិ​ព័រទុយហ្គាល់។


​​កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ បាន​ចាប់​ផ្ដើម​អាជីព​កាល​ពី​ក្មេង​ជា​មួយ​នឹង​ក្រុម​ Bordeaux ​របស់​បារាំង​ បន្ទាប់​មក​ក៏​ផ្ទេរ​ទៅ​កាន់​ក្រុម​ Sporting ​និង​អាច​បង្ហាញ​ខ្លួន​ឲ្យ​ក្រុម​ព័រទុយហ្គាល់​ កាល​​ពី​ខែ​សីហា ឆ្នាំ​២០០៧ វ័យ​១៨​ឆ្នាំ។

​Silva បាន​អភិវឌ្ឍន៍​ខ្លួន​​បាន​យ៉ាង​ល្អ ដោយ​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់​របស់​ក្រុម​ Sporting និង​​ជាប់​ក្នុង​​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​កាល​ពី​ឆ្នាំ​មុន ខណៈ​ដែល​ប្រកួត​ដំបូង​របស់​គេ ជួយ​ឲ្យ​ក្រុម​ព័រទុយហ្គាល់​ឈ្នះ​​ ១-០ ​ទៅ​លើ​ក្រុម​​អាហ្សង់ទីន នៅ​កីឡដ្ឋាន Old Trafford។



​កីឡាករ​រូប​នេះ បាន​ប្រាប់​គេហទំព័រ​​ Goal ថា៖ “ខ្ញុំ​ពេញ​ចិត្ត​តំណែង​លេង​៨​ ខ្លាំង​ណាស់។ ខ្ញុំ​តែង​តែ​មើល​ និង​សិក្សា​ពី​អ្នក​ដែល​​មាន​បទពិសោធន៍​ ក្នុង​តំណែង​ដូច​ខ្ញុំ។ ​ឧទាហរណ​ដូចជា Steven Gerrard ​និង​ Frank Lampard ​គឺ​ជា​កីឡាករ​ ​ដែល​ខ្ញុំ​យក​គំរូ​តាម”៕

Post a Comment

 
Top