Diego Costa ព្រមទទួលស្គាល់ថារូបគេពិតជាបង្កកំហុសធ្ងន់ទៅលើកីឡាករ Emre Can មែន ប៉ុន្តែការដែលខាង FA ពិន័យរូបគេដល់៣ប្រកួតនោះគឺមិនអាចឱ្យខ្សែប្រយុទ្ធរូបនេះផ្លាស់ប្ដូរឥរិយាបថក្នុងការប្រកួតក្រោយៗទៀតនោះទេ។
ខ្សែប្រយុទ្ធ Costa បាននិយាយមុនប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Capital One Cup ទល់នឹងក្រុម Spurs នៅថ្ងៃអាទិត្យខាងមុខនេះថា៖ “ពេលដែលខ្ញុំលេងដល់ចំណុចកំពូលហើយនោះ ខ្ញុំមិនបានដឹងថាមានរឿងអ្វីកើតឡើងនោះទេ។
ខ្ញុំគ្រាន់តែដឹងច្បាស់ថាខ្ញុំត្រូវព្យាយាមឱ្យអស់ពីលទ្ធភាពតែប៉ុណ្ណោះ។ ជាការពិត ខ្ញុំមិនដឹងថាមានប្រកួតប៉ុន្មានហើយទេដែលខ្ញុំរកគ្រាប់បាល់បាន។ រឿងដែលពិ
ន័យខ្ញុំ៣ប្រកួតនោះគឺមិនអាចមកបំភ័យខ្ញុំបានទេ។ អ្វីដែលខ្ញុំបារម្ភនោះគឺធ្វើយ៉ាងម៉េចដើម្បីអាចជួយក្រុមរកគ្រាប់បាល់បាន”។
បន្ថែមពីលើនេះទៀត ខ្សែប្រយុទ្ធជម្រើសជាតិអេស្ប៉ាញរូបនេះបានបន្តថា៖ “ខ្ញុំដឹងថាចាប់ពីពេលនេះទៅខ្ញុំត្រូវតែប្រយ័ត្នជាងមុន ព្រោះវាមិនមែនជាប្រយោជន៍នោះទេ ដែលត្រូវខកខានលេងជាច្រើនប្រកួតនោះ ប៉ុន្តែការប្រយ័ត្ននេះមិនមែនមានន័យថាខ្ញុំត្រូវតែប្ដូររបៀបលេងនោះទេ។ ខ្ញុំនៅតែជាខ្ញុំ ហើយការលេងរបស់ខ្ញុំក៏នៅតែដូចមុនដដែល”។
គួរបញ្ជាក់ថាអតីតកីឡាករ Atletico Madrid រូបនេះតាំងពីពាក់កណ្ដាលខែមករាមក មិនទាន់អាចរកគ្រាប់បាល់បានទៀតនោះទេ ខណៈដែល១៧គ្រាប់របស់គេនៅរដូវកាលនេះ គឺរកបាននៅក្របខ័ណ្ឌ Premier League ទាំងអស់ ពោលគឺ២០ប្រកួតរកបាន១៧គ្រាប់។ ចំណែកឯការបង្ហាញខ្លួននៅ Champions League ៦ដង , Capital One Cup ២ និង FA Cup ម្ដងមកនោះ មិនអាចរកគ្រាប់បាល់បានទេ ៕

Post a Comment