ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលទើបតែចូលជុំហ្វឹកហាត់នៅមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី បានត្រឹម៨ថ្ងៃនោះ នឹងត្រូវធ្វើដំណើរកាន់ទឹកដីខេត្តស្វាយរៀង នៅថ្ងៃសុក្រនេះ ដើម្បីធ្វើការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសសិង្ហបុរី(Singapore Selection Team) នៅពហុកីឡដ្ឋានខេត្តស្វាយរៀង នាម៉ោង៤រសៀល ថ្ងៃសៅរ៍ស្អែកនេះ។
កីឡាករជម្រើសជាតិកម្ពុជាទាំង៣២នាក់ អាចនឹងមានឱកាសចូលលេងបានទាំងអស់គ្នា ព្រោះគ្រូបង្គោលជនជាតិកូរ៉េខាងត្បូង Lee Tae Hoon និងគ្រូជំនួយជាជនជាតិខ្មែរមួយនិងធ្វើការពិនិត្យ និងវាយតម្លៃជារួម ដើម្បីធ្វើការជម្រុះទុកតែអ្នកមានសមត្ថភាពពិតប្រាកដ ប្រមាណ២២នាក់ទៅ២៣នាក់ ត្រៀមការប្រកួតជម្រុះ FIFA World Cup 2018 ជាមួយក្រុមម៉ាកាវ។
គួររំឭកថា ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ក្នុងលទ្ធផល ៤-២ ក្នុងដំណើរចេញទៅប្រកួតនៅក្រៅទឹកដី កាលពីចុងឆ្នាំ២០១៤ កន្លងមកនេះ ប៉ុន្តែកម្ពុជា មិនធ្លាប់បានជួបជាមួយក្រុមជម្រើសសិង្ហបុរី ពីមុនមកទេ ប៉ុន្តែមន្រ្តីសហព័ន្ធកីឡាបាន់ទាត់កម្ពុជា បានបង្ហើបឲ្យដឹងថា ក្រុមជម្រើសសិង្ហបុរី វាមានកីឡាករចម្រុះ គឺមានទាំងក្រុមសមាជិកនៃក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមយុវជន ផងដែរ ហេតុនេះសមត្ថភាពលេងរបស់ពួកគេ មិនចាញ់ក្រុមជម្រើសជាតិសិង្ហបុរី ប៉ុន្មានឡើយ។
ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានចាញ់ក្រុម Hwaseong FC មកពីលីកលំដាប់ទី៣របស់ប្រទេសកូរ៉េខាងត្បូង ៥-២ ហើយកាលពីថ្ងៃអង្គារ កន្លងមកនេះ លោក Lee Tae Hoon បានបំបែកក្រុមជម្រើសជាតិជា២ក្រុម ដើម្បីធ្វើការប្រកួតមិត្តភាពជាមួយក្លិបក្នុងស្រុកក្នុងពេលតែមួយ ឯលទ្ធផលគឺក្រុមទី១បានស្មើក្រុមត្រាយអាស៊ី ០-០ តែក្រុមទី២បានចាញ់ក្រុម African All Star ១-០។
យ៉ាងណាមិញ សម្រាប់ការប្រកួតមិត្តភាពជាមួយក្រុមជម្រើសសិង្ហបុរី ដែលមានការផ្សាយបន្តផ្ទាល់តាមទូរទស្សនា BTV និងមានការលក់សំបុត្រសម្រាប់អ្នកចូលទស្សនាផ្ទាល់ ដោយអ្នកមានកន្លែងអង្គុយ៤០០០រៀល អ្នកឈរមើល១០០០រៀលលើកនេះ វាបានក្លាយជាការប្រកួតធ្វើតេស្តដ៏សំខាន់បំផុត ក្នុងការសម្រិតសម្រាំងយកអ្នកមានសមត្ថភាព ប្រមាណ២២ទៅ២៣នាក់ មុនពេលកម្ពុជា ត្រូវធ្វើការប្រកួតជម្រុះ World Cup ជាមួយក្រុមម៉ាកាវ១ថ្ងៃគឺនៅថ្ងៃទី១១ ខែមីនា ព្រោះកម្ពុជាត្រូវប្រកួតជើងទី១ក្នុងទឹកដីជាមួយម៉ាកាវ នៅថ្ងៃទី១២ ខែមីនា និងប្រកួតជើងទី២ក្រៅទឹកដី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៥នេះ។
ចំពោះបញ្ជីឈ្មោះកីឡាករជម្រើសទាំង៣២នាក់រួមមាន ធារី ចន្ថាប៊ីន, វ៉ា ខ្វីនទីន, សុះ ស៊ូហាណា, ងយ ស្រ៊ីន, សារី ម៉ាត់នូរូទីន, ថោង ដា មកពីភ្នំពេញក្រោន ស៊ូ យ៉ាទី, រស់ សំអឿន, ឃួន ឡាបូរ៉ាវី, សុខ សុវណ្ណ, ទូច បញ្ចរ៉ុង (បឹងកេត) ស៊ុន សុវណ្ណរិទ្ធី, ស៊ុន សុបញ្ញា, ឆេង ម៉េង, ប្រាក់ ចាន់រតនា (ណាហ្គាវើល) សឿយ វិសាល, ប្រាក់ មុន្នីឧត្តម, មួង មករា, ហួយ ផល្លីន, សំអឿន ពិដោរ, នេន សុធារ័ត្ន, មួន ណារ៉ា, ណុប តុលា និង ផានី អ៊ីរដ្ឋា(ស្វាយរៀង) សាយ ពិសិដ្ឋ, ប្រាក់ មុន្នីភិរុណ, សាន់ ធីដេត (ប៉ូលិស) សុខ ចាន់រស្មី (ត្រាយអាស៊ី) អ៊ុំ សេរីរ័ត្ន, ឈិន ឈឿន (ក្រសួងការពារជាតិ) រ៉ឹង ប៊ុនហៀង (បៀលប្រាយ) និង ស៊ឹម វុត្ថា មកពីក្លិប Albirex Nigata។
ទាក់ទងទៅនឹងការប្រកួតមិត្តភាពលោកនេះខ្សែបម្រើខ្មែរ-បារាំង ធារី ចន្ថាប៊ីន អ្នកចាំទីស៊ូ យ៉ាទី និងខ្សែប្រយុទ្ធដ៏ឆ្នើម ប្រាក់ មុន្នីឧត្តម បានបង្ហោះ Video Clip មួយជូនអ្នកគាំទ្រ ដោយពួកគេបានអះអាងថា ពួកគេបានត្រៀមខ្លួនរួចរាល់អស់ហើយ ក្នុងការដណ្ដើមជ័យជម្នះ លើក្រុមសិង្ហបុរី នារសៀលម៉ោង៤ ថ្ងៃសៅរ៍ស្អែកនេះ៕

Post a Comment