GuidePedia

0
អ្នកចាត់ចែងការទូទៅ Harry Redknapp បានលាឈប់ពីគ្រូបង្វឹកក្រុម Queens Park Rangers ជាផ្លូវការហើយនាព្រឹកថ្ងៃពុធ ទី០៤ ខែកុម្ភៈនេះដោយសារ តែគាត់មានបញ្ហារបួសជង្គង់ជាទម្ងន់ និងត្រូវសម្រាកព្យាបាលវះកាត់ជាបន្ទាន់ផងដែរ ។


ប្រភពព័ត៌មានពីគេហទំព័រ BBC បានឲ្យដឹងថា គ្រូបង្វឹកវ័យ៦៧ឆ្នាំ Redknapp បានធ្វើការជូនដំណឹងទៅលោក Tony Fernandes ប្រធានក្លឹប QPR រួចរាល់ហើយពីបញ្ហានេះដើម្បីបញ្ចប់តួនាទីទាំងស្រុងនៅក្នុងទឹកដីនៃកីឡដ្ឋាន Loftus Road ដែលទើបបានឡើងមកលេងនៅ Premier League វិញក្នុងរដូវកាលនេះដោយបានកំពុងតែស្ថិតនៅតំបន់កាត់ចោល លេខរៀងទី១៩នៅពេល បិទបញ្ចប់រដូវកាលឆ្នាំ២០១៣-២០១៤ កន្លងទៅ និង១ប្រកួតចុងក្រោយរបស់គាត់គឺបានដឹកនាំ QPR លេងចាញ់ក្រុម Man Utd ២-០ នៃពាន FA Cup ។

ជាមួយគ្នានោះដែរ អតីតគ្រូបង្វឹកក្លឹប Tottenham Hotspur បានថ្លែងឲ្យដឹងដែរថា “ខ្ញុំត្រូវការវះកាត់ជាបន្ទាន់ ខណៈ ដែលខ្ញុំធ្វើមិនបានល្អ១០០ភាគរយនោះទេ ដូច្នេះវាក៏ជាឱកាសសម្រាប់អ្នកផ្សេងក្នុងការនាំក្រុមទៅកាន់ជោគជ័យផង ដែរនាថ្ងៃណាមួយ ។ ការដឹកនាំ QPR រយៈពេលជាង២ឆ្នាំមកនេះ ខ្ញុំពិតជាមានពេលវេលាដ៏អស្ចារ្យខ្លាំងណាស់ បើទោះបីជាយើងមិនបានឈ្នះពានអ្វីក៏ដោយ” ។


ទន្ទឹមនឹងនោះលោក Tim Sherwood អតីតគ្រូបង្វឹកក្លឹបមាន់ខ្នាយមាស Spurs ដែលត្រូវបានបណ្តេញចេញពីតំណែង នឹងអាចក្លាយជាគ្រូបង្វឹកក្នុងការដឹកនាំក្លឹប QPR ជំនួសកៅអីលោក Harry Redknapp បន្ត៣ប្រកួតទៅមុខទៀតនៅ Premier League ទល់នឹងក្រុម Southampton នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ មុនធ្វើដំណើរទៅជួបក្រុម Sunderland និង Hull City នៅសប្តាហ៍បន្តបន្ទាប់ទៀត ៕

Post a Comment

 
Top