កីឡាករ Paddy McNair បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីរបស់គាត់ជាមួយក្លិបបិសាចក្រហម Man Utd រហូតដល់ខែមិថុនា ឆ្នាំ២០១៧ ហើយនិងនៅមានជម្រើសបន្តលេង១ឆ្នាំទៀត។
សូមបញ្ជាក់ថា កីឡាករវ័យ១៩ឆ្នាំម្នាក់នេះ បានបង្ហាញខ្លួននៅក្នុងក្រុមដំបូងក្រោមការដឹកនាំរបស់លោក Louis van Gaal ពេលជួបជាមួយក្រុម West Ham កាលពីខែកញ្ញា ឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក គាត់លេងបាន១២ប្រកួតនៅការប្រកួតទាំងអស់។
កីឡាករ McNair បាននិយាយប្រាប់ស្ថានីយ ទូរទស្សន៍ MUTV ថា លោកពិតជាសប្បាយរីករាយខ្លាំងណាស់ ពីព្រោះថា វាគឺជាក្តីស្រមៃរបស់លោក ដែលអាចមានឱកាសលេងនៅក្នុងក្រុមដំបូងបានបែបនេះ។ លោកមិនដែលរំពឹងថា មានពេលវេលាដ៏អស្ចារ្យក្នុងរយៈពេល១២ខែចុងក្រោយនេះទេ ប៉ុន្តែអ្វីបានផ្លាស់ប្តូរលឿនខ្លាំងណាស់ នៅក្នុងបាល់ទាត់។
ខណៈនោះដែរ អ្នកចាត់ការ Van Gaal បាននិយាយដែរថា កីឡាករ McNair លេងឆាប់ចាប់បានច្រើន ហើយគាត់នឹងមានចំណែកដ៏សំខាន់មួយក្នុងក្រុមដំបូងរបស់ក្រុម Man Utd ហើយគាត់មានសមត្ថភាពគ្រប់គ្រាន់ដើម្បីវិវត្តខ្លួនទៅជាកីឡាករបាល់ទាត់ដ៏លំដាប់កំពូលមួយរូបក្នុងពេលដ៏ខ្លីខាងមុខនេះ៕
Post a Comment