GuidePedia

0
កាលពីថ្ងៃចន្ទ វីរបុរសបាល់ទាត់អង់គ្លេស David Beckham បានបង្កើតមូលនិធិថ្មីមានសញ្ញាលេខ ៧ ដែលជាលេខសំណាងរបស់លោកនៅក្នុងក្រុមតោតំណាង អង់គ្លេស និង បិសាចក្រហម Manchester United ជាមួយអង្គការសហប្រជាជាតិក្នុងគោលបំណងដើម្បីការពារនឹងជួយសង្រ្គោះជីវិតកុមាររាប់លាននាក់នៅលើ ពិភពលោក ដែលកំពុងត្រូវការជំនួយ។


ថ្លែងនៅក្នុសន្និសីទបុរសវ័យ ៣៩ ឆ្នាំបាននិយាយថា ការធ្វើដំណើរទៅគ្រប់ទីកន្លែងនៅលើពិភពលោកនេះគឺជារឿងដ៏សំខាន់សម្រាប់លោក ហើយការសង្រ្គោះ ក្មេងៗដែលកំពុងស្វែងជំនួយគឺពិតជា ពិសេសណាស់។ លោកបានទាក់ទងទៅកាន់ថ្នាក់ដឹកនាំកំពូលៗជាច្រើនរូបហើយដើម្បីគិតដោះស្រាយពីបញ្ហាជីវិតកុមារ រាប់លាននាក់ជាធំនៅក្នុងឆ្នាំ ២០១៥ នេះ។

អតីតសមាជិកអធិរាជស Real Madrid រូបនេះបានបន្ថែមទៀតថា លោករីករាយណាស់នៅក្នុងរយៈពេល ១០ ឆ្នាំមកនេះ ដោយសារតែលោកបានឃើញស្នាម ញញឹម ជាច្រើនចេញពីមុខក្មេងៗទាំងនោះ ហើយលោកពិតជារីករាយណាស់ក្នុងការធ្វើរឿងបែបនេះជារៀងរហូត។

អស់រយៈពេល ១០ ឆ្នាំ មកហើយដែលបុរសកូន ៤ បានក្លាយទៅជាឯកអគ្គរដ្ឋទូតសុច្ឆនៈសម្រាប់មូលនិធិការពារកុមារបស់អង្គការសហប្រជាជាតិ ហើយសម្រាប់ ការបង្កើតមូលនិធិលេខ ៧ នេះ បន្ទាប់ពី UNICEF បានប្រកាសថាមានកុមារជាង ១៥ លាននាក់ត្រូវទទួលអំពើហិង្សានៅក្នុងឆ្នាំ ២០១៤ ហើយនឹងកុមាររាប់លាន នាក់ទៀតប្រឈមមុខទៅនឹងបញ្ហាសុខភាព និង ការជួញដូរផ្លូវភេទផងដែរ៕

Post a Comment

 
Top