កីឡាករលំដាប់ទីមួយពិភពលោក Novak Djokovic បានអបអរជើងឯក Australian Open របស់លោកជាមួយនឹងការថតរូបពានរង្វាន់ថ្មីនៅជាប់នឹងមាត់ទន្លេ
River Yarra ហើយលោកបាននិយាយផងដែរ ពីអារម្មណ៍ផ្ទាល់ខ្លួន ពិសេសពីទំនាក់ទំនងជាមួយកីឡាករ Andy Murray ក្រោយពីការជួបគ្នាដ៏ស៊ីសាច់ហុត
ឈាមនៅការប្រកួតវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃអាទិត្យរួចមកនោះ។
សូមបញ្ជាក់ថា កីឡាករ Novak Djokovic បានគ្រងតំណែងជើងឯក Australian Open ជាលើកទី៥ ក្នុងអាជីពរបស់ខ្លួន ក្រោយជ័យជំនះលើកីឡាករចក្រភពអង់គ្លេស
Andy Murray នៅវគ្គផ្ដាច់ព្រ័ត្រថ្ងៃអាទិត្យមុននេះ។
កីឡាករលំដាប់កំពូលទាំងពីរបានបង្កើតសមរភូមិប្រយុទ្ធដ៏អស្ចារ្យមួយ ពោលគឺការប្រកួតដ៏ស្វិតស្វាញមួយនៅពីរសិតដំបូង ដែលកីឡាករ Djokovic 7-6 មុនពេលដែល
កីឡាករ Andy Murray តាមបានស្មើវិញនៅសិតទីពីរ 6-7។
ទោះបី ជាយ៉ាងណាក៏ដោយ កីឡាករកំពូលសញ្ជាតិស៊ែប Novak Djokovic បានគ្រប់គ្រងការប្រកួត២សិតចុងក្រោយ ពោលគឺលោកបានយកឈ្នះក្នុងលទ្ធផលពិន្ទុ 6-3
និង 6-0 ដើម្បីក្លាយជាមនុស្សលើកដំបូងគ្រងជើងឯក Australian Open ចំនួន៥សម័យកាល។
ដោយឡែកការប្រកួតផ្នែកនារីវិញ កីឡាការិនីអាមេរិក Serena Williams បានក្លាយជាអ្នកគ្រងជើងឯកដើមរដូវកាល Australian Open ក្រោយបានយកឈ្នះលើកីឡាការិនីសញ្ជាតិរុស្ស៊ី Maria Sharapova ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីថ្ងៃសៅរ៍ ចុងសប្ដាយ៍កន្លងទៅ នៅក្នុងព្រឹត្តិការណ៍ប្រកួតមួយធ្វើនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី៕
Subscribe to:
Post Comments (Atom)
Post a Comment