កីឡាករថៃ Thawalek នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ស្អែកនេះ គេនឹងឡើងជម្រះបញ្ជីចាស់ជាមួយអ្នកលេង កណ្ដាប់ដៃដែក ម៉ឺន សុភា សិស្សគុនក្លឹបក្រសួង
ការពារជាតិ នៅលើសង្វៀន CTN នៃតំបន់អង្គរ ខេត្ដសៀមរាប ។
ជើងខ្លាំងថៃ Thawalek រូបនេះ ធ្លាប់បរាជ័យក្រោមកណ្ដាប់កីឡាករ ម៉ឺន សុភា ដោយពិន្ទុម្ដងរួចមកហើយ កាលពីជួបគ្នានៅលើសង្វៀន SEA-TV កាលពីចុង
ឆ្នាំ២០១៤កន្លងទៅ ។ ប៉ុន្ដែដោយសារមិនអស់ចិត្តនឹងលទ្ធផល ដែលគណៈកម្មការកាត់សេចក្ដីរបស់សង្វៀន SEA-TV ផ្ដល់ជូនឲ្យរូបគេចាញ់នាពេលនោះ Thawalek ក៏សម្រេចស្នើសុំសហព័ន្ធកីឡាប្រដាល់កម្ពុជា និងថៃជួបជាមួយកីឡាករ ម៉ឺន សុភា ម្ដងទៀត ដើម្បីចង់ ដឹងពីសមត្ថភាពពិតប្រាកដរបស់ខ្លួន ។
កាលជំនួបលើកទី១ គេសង្កេតឃើញថា Thawalek មានសាច់ស្នៀតប្រកួតល្អគ្រាន់បើទាំងការប្រើជើង និងដៃ ជាពិសេសគឺជំនាញប្រើកម្លាំងកាច់បោកផ្ដួល
គូប្រកួតតែម្ដង ដែលជាហេតុធ្វើឲ្យ ម៉ឺន សុភា ពិបាកក្នុងការចូលជិត ។ ប៉ុន្ដែឱកាសនៅតែអំណោយផលល្អដដែលសម្រាប់ជើងខ្លាំងកម្ពុជា ម៉ឺន សុភា ព្រោះ
កីឡាករថៃរូបនេះ មិនសូវ ជាមានភាពរស់រវើក ដើម្បីគេចនឹងការវាយសម្រុករបស់គូប្រកួតឡើយ ។ ហេតុនេះហើយទើប សុភា មានឱកាសប្រើកណ្ដាប់ដៃវាយ បកយកឈ្នះពិន្ទុតែម្ដង ។
ទោះជាយ៉ាងនេះក្ដី ជំនួបលើកទី២នេះ ម៉ឺន សុភា មិនត្រូវធ្វេសប្រហែសឡើយព្រោះ Thawalek ធ្លាប់ប្រកួតម្ដងរួចហើយ ដូច្នេះគេច្បាស់ជាមានយុទ្ធសាស្ដ្រថ្មី
ដើម្បីផ្ដួល សុភា វិញ ម្យ៉ាងកម្លាំងកីឡាករថៃនេះ ក៏មានប្រៀបជាង សុភា ស្រាប់រួចទៅហើយ ។ តាមបទពិសោធន៍នៅលើសង្វៀនប្រកួតជាច្រើនឆ្នាំ ទស្សនិកជន
នៅតែផ្ដល់សេចក្ដីទុកចិត្តដល់ ម៉ឺន សុភា ដើម្បីផ្ដួលកីឡាករ Thawalek ជាលើកទី២ឲ្យខានតែបាន ដោយការប្រើបច្ចេកទេស មិនចាំបាច់ប្រើកម្លាំងពេកឡើយ ។ ចាំមើលតើជំនួបលើកទី២នេះ Thawalek អាចសងសឹក ម៉ឺន សុភា បានដែរឬក៏អត់?
ក្នុងឱកាសនោះដែរ ក៏មានជើងខ្លាំងកម្ពុជា ២រូបទៀត ស្វាគមន៍កីឡាករថៃផងដែរ គឺមានអ្នកលេងវ័យក្មេង ឡៅ ចន្ទ្រា សិស្សគុនក្លឹបកងទ័ពឆ័ត្រយោង៩១១ ត្រូវប្រកួតជាមួយកីឡាករថៃឈ្មោះថា Fasai និងកីឡាករ ផាន់ គ្រាន់ ត្រូវប្រកួតជាមួយកីឡាករ Tong របស់ថៃដូចគ្នា ៕
Subscribe to:
Post Comments (Atom)
Post a Comment