GuidePedia

0
អ្នក​ប្រដាល់ Carl Froch ចង់​បំពេញ​ក្តី​ស្រមៃ​ពេញ​មួយ​ជីវិត​របស់​លោក ដោយ​ការ​ជួប​ជាមួយ​កីឡាករ Bernard Hopkins នៅ​លើ​សង្វៀន City Ground របស់​ទីក្រុង Nottingham Forest នា​ខែ​មិថុនា​ខាងមុខ និង​ជួប​ជាមួយ​កីឡាករ ​Julio Cesar Chavez នៅ​ទីក្រុង​ឡាស់​វេ​ហ្គាស់​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ។


កំពូល​អ្នក​ប្រយុទ្ធ​មកពី​រដ្ឋ​វែ​លស៍​ម្នាក់​នេះ បាន​បោះបង់ចោល​ខ្សែក្រវាត់​ទម្ងន់​មធ្យម​ IBF Supermiddleweight របស់​លោក​កាលពី​ថ្ងៃ ​អង្គារ ដើម្បី​អាច​ចរចា​បញ្ចប់​ការ​ឡើង​សង្វៀន​ចំនួន​២​លើក ការពារ​ខ្សែ ក្រវាត់​ពិភពលោក WBA របស់គាត់។ ការសម្រេចចិត្ត​នេះដែរ ជាការ​ត្រួសត្រាយផ្លូវ​សម្រាប់​ការប្រកួត​សងសឹក​ជាមួយ​កីឡាករ James DeGale សម្រាប់​ជើងឯក​ទំនេរ​ចោល IBF។

សូម​បញ្ជាក់​ថា ទាំង​កីឡាករ​ Hopkins អាយុ​៥០​ឆ្នាំ និង​កីឡាករ Chavez សុទ្ធតែ​បង្ហាញ​ពី​ចំណាប់អារម្មណ៍​របស់​ពួកគេ​ចំពោះ​ការ​ឡើង​សង្វៀន​ជាមួយ​កីឡាករ
​វ័យ​ ៣៧​ឆ្នាំ​ម្នាក់​នេះ។


កីឡាករ Froch បាន​និយាយ​ថា លោក​មិន​ធ្វើ​ដូចជា​កីឡាករ DeGale នោះ​ទេ ដែល​​​បាន​ជួប​ជាមួយ​កីឡាករ​ជើង​ខ្លាំង​២​រូប មុន​ពេល​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការ​ជួប​ជាមួយ​នឹង​លោក។ ដូច្នេះហើយ​លោក​សូម​ប្រកាស​ជា​ផ្លូវ​ការណ៍ និង​បើកទ្វារ​រង់ចាំ​ស្វាគមន៍​កីឡាករ Hopkins និង​កីឡាករ Chavez ពេលណា​ក៏បាន​ក្នុងឆ្នាំនេះ៕

Post a Comment

 
Top