GuidePedia

0
ប្រជាធិបតី​សហរដ្ឋអាមេរិក​ លោក​បា​រ៉ា​ក់ អូ​បា​ម៉ា បាន​អះអាង​ថា អាមេរិក​ចាប់ផ្ដើម​យល់​ឃើញ​ថា អ្វី​ទៅ​គឺជា​ការប្រកួត​ដ៏​ស្រស់បំព្រង​​ ក្រោយពី​លោក​ទទួល​ស្វាគមន៍​ក្រុម ​LA Galaxy សម្រាប់​ជ័យជំនះ​របស់​ពួកគេ​នៅ MLS។


កីឡាករ​ក្រុម LA Galaxy ទទួល​បាន​ការ​ស្វាគមន៍​រួមគ្នា​ជាមួយ​ក្រុម​វាយ​កូន​បាល់​លើ​ទឹកកក La Kings នៅក្នុង​ពិធី​មួយ​ដែល​រៀបចំឡើង​កាលពី​ថ្ងៃ​ចន្ទ នៅ​ឯ​សេត​វិមាន។ ដោយឡែក ​អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប​មាន់​ខ្នាយ​មាស Spurs ​និង​ក្លិប​ហង្ស​ក្រហម ​Liverpool កីឡាករ Robbie Keane បាន​ឈរ​ថត​ជាប់​នឹង​លោក​អូ​បា​ម៉ា ជាមួយ​នឹង​ការ​បង្ហាញ​អាវ​របស់​ក្រុម LA Galaxy។

លោក​ប្រធានាធិបតី​បាន​មានប្រសាសន៍​ថា លោក​សូម​អបអរសាទរ​ក្នុងនាម​ជា​អ្នក​គ្រាំទ្រ​បាល់ទាត់​មួយ​រូប​នៅ​ឈីកាហ្គោ ហើយ​ជូនពរ​ឲ្យ​រដ្ឋ​ឡូ​សអាន​ជឺ​ឡេស ​បង្កើត​ក្រុម​ឲ្យ​បាន​ច្រើន។ លោក​បាន​​​អះអាង​ទៀត​ថា រដ្ឋ​ឡូ​សអាន់​ជឺ​ឡេស សម្បូរ​ដោយ​ធនធានមនុស្ស​សម្រាប់​វិស័យ​កីឡាករ ហើយ​លោក​ពិតជា​ចាប់អារម្មណ៍​ណាស់ កាលដែល​ទីក្រុង​មួយ ​ដែល​គ្មាន ព្រិល​ធ្លាក់ ឬ​ទឹកកក បែរ​ជា​មាន​ក្រុម​វាយ​កូន​បាល់​លើ​ទឹកកក​បែបនេះ។


ខណៈនោះ​ដែរ លោក​អូ​បា​ម៉ា កោតសរសើរ​យ៉ាង​ពិសេស​ដល់​តារា​បាល់ទាត់​របស់​ក្លិប LA Galaxy កីឡាករ Robbie Rogers ដែល​ជា​កីឡាករ​ភេទ​ទី​៣​លើកដំបូង​នៅ MLS៕

Post a Comment

 
Top