GuidePedia

0
អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​របស់​កម្ពុជា វ៉ន វីវ៉ា ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សំឡេង​ផ្នែក​​ក្បាច់​គុន​ខ្មែរ​ត្រូវ​ឡើង​សង្វៀន​ជា​គូ​ឯក​ក្នុង​ចំណោម ៧ គូ ​​នៅ​​ព្រឹត្តិការណ៍​​ប្រដាល់​ក្នុង​ទ្រុង​ Full Metal Dojo ជាមួយ​កីឡាករ​ល្បី​របស់​ថៃ Jomhod Kiatadisak លើ​សង្វៀន​ Live House Studio ក្នុង​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​ ចាប់​ពី​​ម៉ោង ៦​ល្ងាច​​ថ្ងៃ​សៅរិ៍ ទី ២១ កុម្ភៈ នេះ​តទៅ។


តាម​ដំណឹង​ច្បាស់​ការ​ ព្រឹត្តិការណ៍​នេះ​​ពុំ​​​មាន​ផ្សាយ​បន្ត​ផ្ទាល់​មក​ប្រទេស​កម្ពុជា​ឡើយ ហើយ​Page ផ្លូវ​ការ​របស់​កម្មវិធី​​ក៏​ពុំ​បាន​បញ្ជាក់​ថា​មាន​​ផ្សាយ​តាម​ទូរទស្សន៍​ នៅ​ប្រទេស​ថៃ​ដែរ ស្រប​ពេល​លក់​សំបុត្រ​ ​មាន​តម្លៃ​​ទាប​បំផុត​​១២០០​បាត​ (ប្រហែល​៣៦.៨៤​ដុល្លារ) និង​ខ្ពស់​បំផុត​ដល់​៣៥០០​បាត (ប្រហែល​១០៧.៤៦​ដុល្លារ)។

កីឡាករ​កម្ពុជា ចំនួន ៣ នាក់​ក្នុង​នោះ​មាន ថៃ រិទ្ធី, ចាន់ ហេង និង វ៉ន វីវ៉ា ដឹកនាំ​ដោយ​លោក​លោក ហ៊ុន​ ច័ន្ទរាជ ​គ្រូ​បង្ហាត់​ MMA ប្រចាំ​​ក្លិប Afighter បាន​ចេញ​ដំណើរ​ទៅ​ប្រកួត​កាល​ពី​ថ្ងៃ​ ១៨ ខែ កុម្ភៈ កន្លង​ទៅ​ឆ្ពោះ​ទៅ​កាន់​ក្រុង​បាងកក ដើម្បី​ត្រៀម​ប្រកួត​នៅ​ល្ងាច​នេះ។




ការ​ប្រកួត​ក្បាច់​គុន​ចម្រុះ​​​ទាំង ៧ គូ​នៅ​ល្ងាច​នេះ​មាន៖

គូ​ទី​១ ៖ Fabian Pettersson (ស៊ុយអែត) vs ថៃ រិទ្ធី (​កម្ពុជា​)

គូ​ទី​២ ៖ Detchadin Srosirisuphathin (ថៃ) vs ចាន់ ហេង​ (​កម្ពុជា​)

គូ​ទី៣ ៖ Andres da Forno (ស៊ីលី) vs Jason Archilla (​ព័រតូរីកូ​)

គូ​ទី​៤ ៖ Michael Dubois (បារាំង​) vs Dmitrijs Homjakov (ស៊ុយអែត)

គូ​ទី​៥ ៖ Viktor Larson (ស៊ុយអែត) vs Mamoru Kashiwakura (ជប៉ុន)

គូ​ទី​៦ ៖ Ratcharat Yimprai (​ថៃ​) vs Teera Ratprasertporn (ថៃ)

គូ​ទី​៧​ ៖ Jomhod Kiatadisak (​ថៃ​) vs វ៉ន វីវ៉ា (​កម្ពុជា​)

Post a Comment

 
Top