GuidePedia

0
​ខ្សែ​បម្រើ​ Frank Lampard ​ជឿ​ថា​ក្រុម​មេឃ​ខៀវ Manchester City នឹង​ចាប់​ផ្ដើម​ប្រជែង​យក​ពាន​រង្វាន់ English Premier League ពេញ​​ទំហឹង​តែ​ម្ដង បន្ទាប់​ពី​ការ​ត្រឡប់​មក​ដល់​របស់​កីឡាករ​ឆ្នើម​​ម្ចាស់​ពាន​រង្វាន់​ Africa Cup of Nations​ ២​រូប ​គឺ​​ខ្សែ​បម្រើ Yaya Toure និង​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី Wilfried Bony។

ខ្សែ​ប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​ Bony បាន​មក​ចូល​ហ្វឹក​ហាត់​ជា​មួយ​មិត្ត​រួម​ក្រុម​ថ្មី​ជា​លើក​ដំបូង​ កាល​ពី​ម្សិល​មិញ បន្ទាប់​ពី​​ផ្ទេរ​មក​ពី​ក្រុម​ Swansea កាល​ពី​ខែ​មករា។ មុន​ផ្ទេរ​មក​កាន់​ Man City ខ្សែ​ប្រយុទ្ធ​រូប​នេះ ស៊ុត​បាន​៩​គ្រាប់​ ក្នុង​ការ​ប្រកួត​ឲ្យ​ក្រុម​ក្ងាន Swansea ចំនួន​១៥​ប្រកួត ។

Lampard ក៏​រីក​រាយ​ខ្លាំង​ដែរ ដែល​បាន​លេង​ជា​មួយ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ និង​បាន​និយាយ​ថា៖ «ជា​មួយ​នឹង​ការ​មក​ដល់​របស់​ Toure យើង​ក៏​មាន​ខ្សែ​ប្រយុទ្ធ​ថ្មី Bony ​មក​ដល់​ដែរ។ យើង​បាន​ឃើញ​ពី​អ្វី ដែល​គាត់​បាន​ធ្វើ​ជាមួយ​នឹង​ក្លិប Swansea ហើយ។ គាត់​នឹង​ក្លាយ​ជា​ការ​ទិញ​ដ៏​ល្អ​សម្រាប់​ក្លិប»។

ក្រុម​របស់​លោក Manuel Pellegrini នឹង​ត្រូវ​បើក​ទ្វារ​ផ្ទះ ​ស្វាគមន៍​ក្រុម​សារិកា​ព្រៃ​ Newcastle ​នៅ​ថ្ងៃ​សៅរ៍​​ចុង​សប្ដាហ៍​នេះ ​ក្នុង​ការ​ប្រកួត​ English Premier League សប្ដាហ៍​ទី​២៦។

ចាំ​មើល​ថា បន្ទាប់​ពី​ការ​​វិល​ត្រឡប់​របស់​ Yaya Toure និង Wilfried Bony នឹង​ជួយ​ឲ្យ​ Man City យក​ឈ្នះ​បាន​ឬ​អត់?

Post a Comment

Top