GuidePedia

0
បន្ទាប់​ពី​ធ្វើ​ការ​ពិនិត្យ​រួច​មក គ្រូ​ពេទ្យ​របស់​ក្លិប Real Madrid ​បាន​បញ្ជាក់​​ថា​ James Rodriguez ​​បាន​បាក់​ឆ្អឹង​ត្រង់​កែង​ជើង ដែល​មិន​អាចចូល​ប្រកួត ឬ​ដើរ​បាន​នោះ​ទេ​ ហើយ​ត្រូវ​ប្រើ​ពេល​ព្យាបាល​ដល់​ទៅ​២​ខែ​ឯ​ណោះ។


ក្នុង​រយៈ​ពេល​ព្យាបាល​នេះ​ដែរ ខ្សែ​បម្រើ​វ័យ​២៣​ឆ្នាំ​រូប​នេះ​នឹង​មិន​អាច​ប្រើ​ជើង​ខាង​ឆ្វេង​បាន​នោះ​ទេ ពោល​គឺ​ត្រូវ​អង្គុយ​នៅ​លើ​រទេះ​រុញ​ជា​បណ្ដោះអាសន្ន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រុម​គ្រូពេទ្យ។ អវត្តមាន​ខ្សែ​បម្រើ​ឆ្នើម​រូប​នេះ​ ធ្វើ​ឱ្យ​លោក​ Carlo Ancelotti ​អ្នក​ចាត់​ការ​ក្រុម Real Madrid ​មិន​សប្បាយ​ចិត្ត​នោះ​ទេ ព្រោះ​ក្រុម​ជិត​មាន​ប្រកួត​ធំ​ផង​ទាំង​នៅ​ La Liga ​និង​ Champions League ​ខណៈ​ដែល​ខ្សែ​ការពារ​ Sergio Ramos ​ក៏​មាន​របួស​សរសៃ​ពួរ​ដែរ​នោះ។


របួស​របស់​ខ្សែ​បម្រើ​ជម្រើស​ជាតិ​កូឡុំប៊ី​ខាង​លើ​នេះ​គឺ​មានន័យ​ថា​ជា​ឱកាស​របស់​ Jese Rodriguez ​ឬ ​Sami Khedira ​ហើយ​ក្នុង​ការ​បាន​ចូល​លេង​នៅ​ជម្រើស​ដំបូង ព្រោះ​តាំង​ពី​អតីត​កីឡាករ​​​ក្រុម​ Monaco ​ចូល​មក​ ពួកគេ​ទាំង​ពីរ​នាក់​នេះ​តាម​ត្រឹម​បម្រុង​ទាំង​អស់៕

Post a Comment

 
Top