ខ្សែការពារក្លិប FC Barcelona កីឡាករ Dani Alves កំពុងតែសម្លឹងស្វែងរកមើលក្លិបថ្មីបណ្ដើរៗហើយ បន្ទាប់ពីក្លិបអ្នកមានបុណ្យ មិនបន្តកុងត្រាថ្មីឲ្យ ខណៈដែលកិច្ចសន្យាចាស់របស់កីឡាករវ័យ៣១ឆ្នាំ នឹងបញ្ចប់ក្រោយចប់រដូវកាលនេះ។
ភ្នាក់ងារ Alves លោក Dinorah Santana ជឿថា ការបរាជ័យក្នុងការចុះកិច្ចសន្យាថ្មីជាមួយ Barca នេះ មានន័យថា កីឡាករជម្រើសជាតិប្រេស៊ីល មានសិទ្ធិចាកចេញពីកីឡដ្ឋាន Nou Camp ដោយខ្លួនឯង។
លោក Santana បាននិយាយថា៖ «ពួកគេមិនបានទាក់ទងពួកយើងទេ។ ភាពស្ងប់ស្ងាត់មានន័យថា ពួកគេមិនចង់បាន Dani Alves ទៀតទេ ដូច្នេះយើងត្រូវតែចាប់ផ្ដើមស្វែងរកក្លិបថ្មី»។
ក្លិបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ចង់បានអតីតកីឡាករក្រុម Sevilla ដែលផ្ទេរមកកាន់ Barcelona កាលពីឆ្នាំ២០០៨រូបនេះដែរ ខណៈដែល Alves អាចនឹងទៅកាន់ Man Utd មែន បើក្លិបអង់គ្លេសមួយនេះចង់បានរូបគេ នៅចប់រដូវកាល។
Dani Alves បានបង្ហាញខ្លួន ១៦ប្រកួតហើយ នៅក្នុងក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញនៅរដូវកាលនេះ និងបានបង្ហាញខ្លួននៅក្នុងក្របខ័ណ្ឌ Champions League បានចំនួន៥ប្រកួតដែរ ប៉ុន្តែកីឡាកររូបនេះ អាចនឹងមិនមែនជាទីចាប់អារម្មណ៍របស់អ្នកចាត់ការ Luis Enrique ទៀតនោះទេ៕
Post a Comment