អ្នកប្រដាល់ James DeGaleនឹងឡើងដណ្តើមខ្សែក្រវាត់ទម្ងន់មធ្យមពិភពលោក IBFនាថ្ងៃទី២៥ ខែមេសាខាងមុខនេះ នៅលើសង្វៀន O2 Arena របស់ទីក្រុងឡុងដ៍ បន្ទាប់ពីមានគេអះអាងថា កីឡាករ Carl Frochបានបោះបង់ចោលខ្សែក្រវាត់របស់គាត់មួយនេះហើយ។
ការប្រកាសអះអាងនេះ ធ្វើឡើងដោយអ្នកផ្គូផ្គង Eddie Hearnខណៈដែលទីប្រឹក្សាសំខាន់របស់កីឡាករ DeGaleគឺលោក Ambrose Mendyបាននិយាយយ៉ាងទទូចថា កីឡាករ Frochពិតជាកំសាកញីខ្លាំងណាស់ ដែលសុខចិត្តយករួចខ្លួនមិនព្រមឡើងការពារខ្សែក្រវាត់មួយនេះ ជាមួយមនុស្សរបស់គាត់នៅលើសង្វៀន។
ទោះបីជាយ៉ាងណាក៏ដោយ លោក Hearnនិងគ្រូបង្វឹករបស់កីឡាករ DeGaleលោក Jim McDonnellបដិសេធមិនយកខ្លួនបៀតនឹងសេចក្តីអធិប្បាយមួយនេះ។
ខណៈនោះដែរ លោក Hearn បានអះអាងថា កីឡាករ George Grovesត្រូវបានគេទាត់ចោលចំពោះលទ្ធភាពរបស់គាត់នៃការជួបតទល់ជាមួយកីឡាករ DeGaleម្យ៉ាងបើគិតពីលទ្ធភាពរបស់គាត់នាបច្ចុប្បន្ន នៅទាបច្រើនជាងកីឡាករ DeGaleឆ្ងាយ បើទោះជាគាត់ធ្លាប់យកឈ្នះកីឡាករ DeGaleក៏ដោយ។
ដោយឡែក អ្នកប្រដាល់ Carl Froch កំពុងចរចាដើម្បីចង់បំពេញក្តីស្រមៃពេញមួយជីវិតរបស់លោក ដោយការជួបជាមួយតោកញ្ចាស់ Bernard Hopkins នៅលើសង្វៀន City Ground នាទីក្រុង Nottingham Forest នាខែមិថុនាខាងមុខនេះ និងការជួបជាមួយកីឡាករ Julio Cesar Chavez នៅទីក្រុងឡាស់វេហ្គាស់នៅក្នុងរដូវស្លឹកឈើជ្រុះ៕
Subscribe to:
Post Comments (Atom)
Post a Comment