អ្នកប្រដាល់Amir Khan បានធ្វើការច្រានចោលទាំងស្រុងចំពោះទស្សនីយភាពនៃការជួបគ្នារវាងកីឡាករ Floyd Mayweatherនិងកីឡាករ Manny Pacquiao សម្រាប់ការប្រកួតដ៏មហាអស្ចារ្យ និងមានតម្លៃថ្លៃបំផុតនៅលើពិភពលោករបស់ពួកគេនោះ។
សូមបញ្ជាក់ថា ការជួបគ្នារវាងស្តេចប្រដាល់ទាំងពីរ កាន់តែខិតជិតទៅរកការពិតហើយ បន្ទាប់ពីគេឃើញពួកគេជួបគ្នាដោយផ្ទាល់ជាលើកដំបូង អំឡុងការប្រកួតបាល់បោះ NBA រវាងក្រុម Miami Heat និងក្រុម Milwaukee Bucks កាលពីថ្ងៃអង្គារសប្តាហ៍កន្លងទៅ ហើយនិងបានជួបគ្នាម្តងទៀតនៅក្នុងសណ្ឋាគារ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Khan ដែលជាអតីតជើងឯកទម្ងន់ស្រាលពិភពលោក Light Welterweight មានជំនឿយ៉ាងមុតមាំថា ការទន្ទឹងរង់ចាំរបស់ទស្សនិកជន ទំនងជាត្រូវខកចិត្តហើយ ដោយសារតែការប្រកួតមួយនេះ មិនអាចកើតឡើងបាននោះទេ។
ថ្លែងអំឡុងកម្មវិធីជជែកកម្សាន្ត Boxing Tonight របស់ស្ថានីយទូរទស្សន៍ BT Sportកីឡាករអង់គ្លេសម្នាក់នេះ បាននិយាយថា តាមទស្សនៈរបស់លោក វាមិនអាចក្លាយជាការពិតនោះទេ។ លោកបាននិយាយជាមួយកីឡាករ Manny Pacquiao និងបាននិយាយគ្នាច្រើនណាស់ពីកីឡាករ Mayweatherនិងក្រុមរបស់គាត់ ។ មាននូវបញ្ហាការទូតច្រើនណាស់ ទាក់ទិននឹងការប្រកួតមួយនេះ ពិសេសគឺក្រុមផ្គូផ្គងខុសគ្នា ហើយក្រុមគ្រប់គ្រងក៏ មិនដូចគ្នាដែរ។
ទោះបីជាយ៉ាងណាក៏ដោយ កីឡាករ Khan បាននិយាយទទួលស្គាល់ថា ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាប្រដាល់ម្នាក់ លោកនឹងទន្ទឹងរង់ចាំមើល ប្រសិនបើការប្រកួតមួយនេះ ពិតជាកើតមានឡើងមែននោះ ប៉ុន្តែលោកស្វាគមន៍ជានិច្ចចំពោះទស្សនីយភាពនៃការជួបជាមួយកីឡាករម្នាក់ក្នុងចំណោមអ្នកទាំងពីរ៕
Subscribe to:
Post Comments (Atom)
Post a Comment