GuidePedia

0
លោក​Jorge Mendes ដែល​ជា​កំពូល​ភ្នាក់ងារ​ដ៏​ឆ្នើម​ម្នាក់​នៅ​ក្នុង​ពិភព​បាល់ទាត់​នោះ​ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា មានតែ​ព្រះអាទិទេព​មួយគត់​ដែល​អាច​ជំនួស​លោក ​Sir Alex Ferguson​នៅ​ក្លិប Man Utd​ ប៉ុន្តែ​នៅ​ក្លិប​តោ​ខៀវ Chelsea​អាច​រក​អ្នក​ជំនួស​បាន​ត្រឹម​សមត្ថភាព​ត្រឹម​លោក Jose Mourinho។


គួរ​ឲ្យ​ដឹង​ថា អតីត​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តលែ​ន​ម្នាក់នេះ បាន​ចាក​ចេញពី​ទឹកដី Old Trafford កាលពី​ឆ្នាំ​២០១៣ ក្រោយ​ឈ្នះ​ជើងឯក​ចំនួន​៣៨ អំឡុង​រជ្ជកាល​រយៈពេល​២៧​ឆ្នាំ​របស់លោក នៅ​ជាមួយ​ក្លិប ហើយ​ទាំង​លោក David Moyes​និង​លោក Louis van Gaal សុទ្ធតែ​ជួប​ការលំបាក​ដូចគ្នា​អំឡុង​ការគ្រប់គ្រង​នៅ​រដូវ​កាល​ដំបូង​របស់​ពួកគេ។

ដោយសារតែ​កត្តា​ទាំង​ហ្នឹងហើយ ទើបបានជា​លោក Mendes​យល់ឃើញថា​ប្រសិនបើ Ferguson​បន្ត​នៅ​ដឹកនាំ​ក្រុម​​ ជាជាង​លោក Van Gaal​នោះ​ក្រុម​ជើងឯក​បាល់ទាត់​អង់គ្លេស​២០​សម័យមួយ​នេះ ប្រាកដជា​ឈរ​នៅ​ចំណុច​ទីតាំង​ល្អ​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​ជាក់​ជាពុំខាន​ឡើយ​។​

ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក​បាន​និយាយ​ប្រាប់ BBC​ថា លោក Ed Woodward បច្ចុប្បន្ន​គឺជា​អនុប្រធាន​ប្រតិបត្តិ​របស់​ក្លិប Man Utd នោះ គឺជា​មនុស្ស​ម្នាក់​គត់ ដែល​អាច​នាំ​ក្លិប​មួយ​នេះ​ទៅរក​ផ្លូវ​ត្រូវ​បាន ប៉ុន្តែ​ប្រសិនបើ​លោក Ferguson​នៅ​វិញ​នោះ ក្លិប​មួយ​នឹង​កាន់តែ​អស្ចារ្យ​ថែម​មួយកម្រិត​ទៀត។

ខណៈនោះ​ដែរ លោក Mendes​ដែលជា​ភ្នាក់ងារ​របស់​កីឡាករ Cristiano Ronaldo​ដែរ​នោះ បាន​និយាយ​ទទួលស្គាល់​ដែរ​ថា នៅ​អង់គ្លេស​សព្វថ្ងៃ​មាន​លោក Mourinho​ម្នាក់​ដែរ គឺជា​គ្រូបង្វឹក​ឆ្នើម​ម្នាក់ ដែល​អាច​លើកស្ទួយ​សេចក្តីថ្លៃថ្នូរ​បាល់ទាត់​នៅក្នុង​ចក្រភព​អង់គ្លេស៕

Post a Comment

 
Top