អតីតកីឡាករ Thierry Henry បាននិយាយថា Cristiano Ronaldo គឺពិតជាមានសមត្ថភាពល្អមែន ប៉ុន្តែបើនិយាយពីកីឡាករល្អបំផុតនោះមានតែ Lionel Messi ម្នាក់គត់។
FIFA បានដាក់សំនួរមួយសួរទៅ Henry ថា តើរវាងកីឡាករ Ronaldo និង Messi ម្នាក់ណាល្អជាងម្នាក់ណា? បុរសវ័យ៣៧ឆ្នាំរូបនេះបានឆ្លើយថា ៖ “អ្នកមិនបានជ្រើសរើសនរណាម្នាក់ក្នុងចំណោមពួកគេបានឱ្យច្បាស់នោះទេ”។
ដើម្បីលម្អិតពីចម្លើយខាងលើ អតីតកីឡាករ Barcelona រូបនេះបានបន្ថែមទៀតថា៖ “ខ្ញុំធ្លាប់លេងជាមួយ Messi ដូច្នេះអ្នកអាចទាយចម្លើយរបស់ខ្ញុំបាន។ ខ្ញុំមានការសរសើរយ៉ាងខ្លាំងចំពោះ Ronaldo ដែលអាចគ្រប់គ្រងសមត្ថភាពរបស់គាត់បានល្អច្រើនឆ្នាំមកនេះ ហើយនោះគឺជាសមត្ថភាពលើសពីសមត្ថភាពធម្មតា។
ទោះជាយ៉ាងនេះក្ដី ខ្ញុំមិនគិតថាយើងត្រូវតែគិតរាល់សមិទ្ធផលដែលអ្នកទាំងពីរនេះធ្វើបាននោះទេ ដូច្នេះខ្ញុំមានការកោតសរសើរ និងគោរពខ្លាំងណាស់ដល់ Cr7 ប៉ុន្តែកីឡាករដែលខ្ញុំគិតថាល្អបំផុតនោះគឺ Leo ”។
សូមបញ្ជាក់ថា FIFA ធ្លាប់ធ្វើបទសម្ភាសន៍ជាមួយបុគ្គលល្បីៗនៅក្នុងវិស័យបាល់ទាត់ជាច្រើននាក់មកហើយ ដើម្បីចង់ដឹងពីគំនិតរបស់អ្នកទាំងនោះថាតើពួកគេគិតថាក្នុងចំណោមកីឡាករកំពូលទាំងពីរ មួយណាល្អជាងមួយណា។ យ៉ាងណាមិញនេះគ្រាន់តែជាមតិរបស់អ្នកទាំងអស់នេះប៉ុណ្ណោះហើយក៏មិនមានប៉ះពាល់អ្វីដល់កីឡាករម្ចាស់ពាន Ballon d’Or ៣សម័យ និង៤សម័យខាងលើដែរ ។
ចុះបើតាមគំនិតមិត្តអ្នកអានវិញ គិតយ៉ាងណាដែរ? តើគំនិត Henry លំអៀងទៅខាង Messi ដោយសារធ្លាប់ជាមិត្តរួមក្រុមនឹងគ្នាឬយ៉ាងណា?

Post a Comment