អ្នកប្រដាល់ Floyd Mayweather បានប្រកាសឲ្យដឹងនៅម្សិលមិញថា ការប្រកួតធំបំផុតនៅក្នុងប្រវត្តិប្រដាល់ពិភពលោកដែលទស្សនិកជនរង់ចាំជាយូរនោះ នឹងធ្វើឡើងនៅថ្ងៃទី២ ខែឧសភាខាងមុខនេះ នៅលើសង្វៀន MGM Grand Garden ក្នុងទីក្រុងឡាសវេហ្គាស សហរដ្ឋអាមេរិក។
ឡាករ Mayweather និង Manny Pacquiao នឹងទទួលកញ្ចប់ថវិការួមគ្នាមួយប្រហែលជា២៥០លានដុល្លារអាមេរិក សម្រាប់ការឆ្លើយតបនឹងការទាមទាររបស់សាធារណជនមួយនេះ។ កិច្ចព្រមព្រៀងដែលត្រូវបានបញ្ចប់ដោយកីឡាករអាមេរិកម្នាក់់នេះ គេមានជំនឿថា មាននូវប្រការប្រកួតឡើងវិញក្នុងតម្លៃ៣០០លានដុល្លារអាមេរិក នៅលើសង្វៀនតែមួយនៅចុងឆ្នាំនេះ។ លក្ខន្តិកៈមាននៅក្នុងកុងត្រានេះដែរ រួមមានទាំងការធ្វើតេស្តគ្រឿងញៀនតាមស្ទីលអូឡាំពិកផងដែរ ក៏ដូចជាចំណែកតិចជាងសម្រាប់កីឡាករហ្វីលីពីនម្នាក់នេះ។ ដោយឡែក ស្ថានីយទូរទស្សន៍ធំទាំង២ Showtime ដែលកុងត្រាជាមួយកីឡាករ Mayweather និងស្ថានីយទូរទស្សន៍ HBO របស់កីឡាករ Pacquiao ក៏បានព្រមព្រៀងគ្នាថានឹងចាក់ផ្សាយបន្តផ្ទាល់ការប្រកួតនេះព្រមៗគ្នាតែម្តង។ សូមបញ្ជាក់ការ ការប្រកួតធំៗដែលធ្លាប់ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍២ក្នុងពេលតែមួយ ធ្លាប់មានម្តងរួចមកហើយ ពេលអតីតកីឡាករ Mike Tyson ជួបជាមួយកីឡាករ Lennox Lewis កាលពីខែមិថុនា ឆ្នាំ២០០២៕

Post a Comment