Romeo Beckham ដែលជាកូនប្រុសទី២ របស់អតីតកីឡាករឆ្នើម David Beckham បានទៅចូលរួមជាមួយបងប្រុសគេ Brooklyn ហើយ ដើម្បីចូលលេងឲ្យក្រុមឈុតយុវជនកាំភ្លើងធំ Arsenal។
កុមារាដែលមានវ័យត្រឹមតែ១២ឆ្នាំ បានចូលលេងឲ្យក្រុមកាំភ្លើងធំ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈដែលក្រុមរបស់គេប៉ះក្រុមឈុតតូចរបស់ Liverpool នៅក្នុងទីលាន Kirby។
Romeo ត្រូវបានគេដឹងថា ចូលលេងក្នុងការប្រកួតនោះ ខណៈដែលឪពុករបស់គេ David Beckham បានធ្វើដំណើរទៅកាន់តំបន់ Merseyside ក្នុងរដ្ឋ Liverpool ដើម្បីមើលការប្រកួតកូនប្រុសរបស់គេ លេងឲ្យក្រុមភាគខាងជើងទីក្រុងឡុងដុងមួយនេះ៕
Post a Comment