GuidePedia

0
លោក Jose Mourinho ដែល​ជា​គ្រូ​បង្វឹក​​របស់​ក្រុម Chelsea ត្រូវ​បាន​ផ្តល់​ឲ្យ​​នូវ​ការ​ជឿ​ជាក់​ដ៏​ចម្បង​មួយ ក្រោយ​ពី​បាន​ប្រកាស​ថា ខ្សែ​បម្រើ Cesc Fabregas នឹង​វិល​ទៅ​ចូល​រួម​ក្នុង​ក្រុម​របស់​លោក​វិញ​​ក្នុង​ពេល​ធ្វើ​ជាម្ចាស់​ផ្ទះ​​ទទួល​ភ្ញៀវ Everton នៅ​រាត្រី​នេះ​។


ខ្សែ​បម្រើ​​​អន្តរ​ជាតិ​អេ​ស្ប៉ាញ​ដ៏​ឆ្នើម Fabregas ត្រូវ​បាន​ប្តូរ​ចេញ​អំ​ឡុង​​ពេលក្រុម​ខ្លួន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត League Cup វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​របស់​ក្រុម​តោ​ខៀវ​លើ​ក្រុម Liverpool ដោយ​សារ​តែ​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង និង​បាន​អវត្ត​មាន​ក្នុង​ពេល​ក្រុម​ខ្លួន​បញ្ចប់​ក្នុង​លទ្ធ​ផល​ស្មើ​ជា​មួយ​នឹង Manchester City និង​ការ​ទទួល​ជ័យ​ជម្នះ​នៅ​លើ​ទឹក​ដី​ក្រុម Aston Villa កាល​បី​ថ្ងៃ​សៅរ៍​។

ប៉ុន្តែ លោក Mourinho បាន​ប្រកាស់​ថា Fabregas នឹង​វិល​ទៅ​ចូល​លេង​​ក្នុង​តំបន់​បម្រើ​វិញ​សម្រាប់​ការ​ប្រកួត​នៅ​កីឡ​ដ្ឋាន Stamford Bridge ខណៈ​ដែល​ក្រុម​តោ​ខៀវ​របស់​គេ​​សម្លឹង​រក​ការ​​​រក្សា​ការ​នាំ​មុខ​៧​ពិន្ទុ​ពី​លើ​ក្រុម Man City នៅ​លើ​កំ​ពូល​តា​រាង​។ លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​គិត​ថា Fabregas នឹង​លេង​នៅ​ថ្ងៃ​ពុធ​នេះ ពី​ព្រោះ​កាល​ពី​ថ្ងៃ​សៅរ៍ វា​ជា​ការ​សម្រេច​ចិត្ត​មួយ​ក្នុង​ការ​ការ​ពារ​រូប​គេ​»​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «យងើ​មិន​ចង់​​ប្រថុយ​ប្រើ​ប្រាស់​កីឡាករ​ពីរ​នាក់​ក្នុង​ពេល​តែ​មួយ​ឡើយ​។

យើង​បាន​ប្រថុយ​​ប្រើ​ប្រាស់ Willian ហើយ​ការ​​ប្រថុយ​ដាក់​កីឡាករ​ពីរ​នាក់​ឲ្យ​លេង​​ក្នុង​ជម្រើស​ដំ​បូង គឺ​ជា​ការ​ប្រថុយ​​ប្រថាន​ដ៏​ធំ​មួយ​។ យើង​​បាន​ប្រថុយ​ជា​មួយ​នឹង​កីឡាករ​តែ​ម្នាក់​»​។ ក្នុង​ពេល​អវត្ត​មាន Fabregas កីឡាករ Ramires ត្រូវ​បាន​ជ្រើស​រើស​ដាក់​ឲ្យ​លេង​ក្នុង​តំបន់​បម្រើ​រួម​ជា​មួយ​នឹង Nemanja Matic ក្រោយ​ពី​កីឡាករ​រូប​នេះ​បាន​ជា​សះ​ស្បើយ​​ពី​របួស​ពេញ​លេញ​វិញ ហើយ​លោក Mourinho បាន​ទទួល​ស្គាល់​ថា វា​ពិត​ជា​ជំនួយ​ដ៏​អស្ចារ្យ​ក្នុង​មាន​កីឡាករ​​ឆ្នើម​ៗ​ជា​ច្រើន​ដូច​​នេះ​។

Mourinho បាន​បញ្ជាក់​​ថា៖ «Ramires ដ៏​ខ្លាំង​បំផុត​ត្រឡប់​មក​វិញ​ហើយ ហើយ​ Ramires ដ៏​ខ្លាំង​បំផុត​បាន​លេង​ជា​មួយ​នឹង Liverpool Man City និង Aston Villa​។​ រូប​គេ​ជា​កីឡាករ​ផ្សេង​គ្នា​ម្នាក់​បើ​ប្រៀប​ធៀប​ទៅ​នឹង Fabregas ប៉ុន្តែ គេ​ជា​​កីឡាករ​ដ៏​​អស្ចារ្យ​ម្នាក់​សម្រាប់​​យើង​​»​។

លោក ក៏​បាន​ធ្វើ​ការ​កោត​សរសើរ​ទៅ​លើ​ខ្សែ​ការ​ពារ Branislav Ivanovic ក្រោយ​ពី​​គ្រាប់​បាល់​ស៊ុត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​របស់​គេ​ក្នុង​ពេល​ទទួល​ជ័យ​ជម្នះ ២-១ នៅ​លើ​ទឹក​ដី​ក្រុម Aston Villa​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា៖ «រាល់​ខ្សែ​ប្រយុទ្ធ​ទាំង​អស់​ក្នុង​ពិភព​លោក​គួរ​តែ​មាន​មោទ​ន​ភាព​ក្នុង​ការ​ស៊ុត​បាល់​បញ្ចូល​ទី​នូវ​​​គ្រាប់​បាល់​ដ៏​អស្ចារ្យ​នោះ​។


ក្រុម Everton មិន​ធ្លាប់​បាន​ទទួល​ជ័យ​ជម្នះ​ក្នុង​ការ​ប្រកួត​លីក​សោះ​នៅ​លើ​ទឹក​ដី Stamford Bridge បើ​គិត​ចាប់​តាំង​ពី​​ខែ​វិច្ឆិកា ឆ្នាំ​១៩៩៤ ប៉ុន្តែ ខ្សែ​ការ​ពារ Bryan Oviedo ជឿ​ជាក់​ថា ក្រុម​របស់​លោក Roberto Martinez អាច​ជម្នះ​នឹង​ប្រវត្តិ​សាស្ត្រ​កាល​ពី​ពេល​ថ្មី​ៗ​នេះ និង​បញ្ចប់​កំណត់​ត្រា​ដ៏​អន់​នោះ​។​ ទោះ​បី​​ជា​យ៉ាង​ណា ក្នុង​ជំនួប​លើក​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ Chelsea បាន​បំ​បាក់ Everton ​ក្នុង​លទ្ធ​ផល ៦-៣ កាល​ពី​ខែ​សី​ហា ឆ្នាំ​២០១៤​ កន្លង​ទៅ​៕

កម្ម​វិធី​ប្រកួត​ថ្ងៃ​នេះ

Chelsea v Everton – 2:45 ទៀប​ភ្លឺ

31/08/14 Everton​​ 3-6 Chelsea

22/02/14 Chelsea 1-0 Everton

15/09/13 Everton 1-0 Chelsea

Man Utd v Burnley – 2:45 ទៀប​ភ្លឺ

30/08/14 Burnley 0-0 Manchester United

16/01/10 Manchester United 3-0 Burnley

20/08/09 Burnley 1-0 Manchester United

Southampton v West Ham – 2:45 ទៀប​ភ្លឺ

30/08/14 West Ham United 1-3 Southampton

22/02/14 West Ham United 3-1 Southampton

15/09/13 Southampton 0-0 West Ham United

Stoke v Man City – 2:45 ទៀប​ភ្លឺ

30/08/14 Manchester City 0-1 Stoke City

22/02/14 Manchester City 1-0 Stoke City

14/09/13 Stoke City 0-0 Manchester City

Crystal Palace v Newcastle Utd – 3 ទៀប​ភ្លឺ

25/09/14 Crystal Palace 2-2 Newcastle

30/08/14 Newcastle 3-3 Crystal Palace

22/03/14 Newcastle 1-0 Crystal Palace

West Brom v Swansea – 3 ទៀប​ភ្លឺ

30/08/14 Swansea City 3-0 West Brom

15/03/14 Swansea City 1-2 West Brom

01/09/13 West Brom 0-2 Swansea City

Post a Comment

 
Top