GuidePedia

0
ក្រុម​ហង្ស​ក្រហម​ Liverpool ​បាន​ធ្លាក់​ចេញ​ពី​ពាន​រង្វាន់​​ទ្វីប​អឺរ៉ុប UEFA Europa League ​​​ដោយ​បាល់​ប៉េណាល់ទី​​កាត់​សេចក្ដី​ជា​លើក​ដំបូង​​ក្នុង​ប្រវត្តិសាស្ត្រ​ បន្ទាប់​ពី​​ទាត់​បាល់​ប៉េណាល់ទី​ចាញ់​ក្រុម​ Besiktas ​របស់​ទួរគី​ ដោយ​លទ្ធផល​ ៥-៤ ​កាល​ពី​យប់​មិញ។


​សម្រាប់​ការ​ប្រកួត​ម៉ោង​ធម្មតា​ គឺ​បញ្ចប់​ទៅ​ដោយ​ក្រុម​ម្ចាស់​ផ្ទះ​ Besiktas យក​ឈ្នះ​ ១-០ ​ដែល​ស៊ុត​​កោង​បញ្ចូល​ទី​យ៉ាង​ស្អាត​ដោយ​កីឡាករ​ Tolgay Arslan នៅ​តង់​ទី​២ នាទី​៧២។ លទ្ធផល​នេះ​បាន​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​៩០​នាទី។ ​សរុប​លទ្ធផល​ទាំង​២​ជើង​គឺ​​ ក្រុម​ទាំង​២​​ស្មើ​គ្នា ១-១ ដូច្នេះ​អាជ្ញា​កណ្ដាល​ក៏​បន្ថែម​ម៉ោង​ ១៥​នាទី​ ២​ដង​ទៀត។

ទោះ​យ៉ាង​ណា ក្រុម​ទាំង​២​ខាង​លើ​ នៅ​តែ​មិន​អាច​រក​គ្រាប់​បាល់​​បញ្ចូល​ទី​​បាន​ដដែល​ ទោះ​បី​ជា​ព្យាយាម​វាយ​សម្រុក​គ្នា​យ៉ាង​ណា​ក៏​ដោយ​ ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត​ម៉ោង​បន្ថែម​នៅ​តែ​ស្មើ​គ្នា។ ​ដូច្នេះ​​មាន​តែ​ការ​ក្ដី​ចុង​ក្រោយ​ គឺ​​ទាត់​បាល់​​ប៉េណាល់​ទី​កាត់​សេចក្ដី។

ក្រុម​​ Besiktas ស៊ុត​ ៥​គ្រាប់​ ចូល​ទាំង​៥ ដោយ​គ្មាន​កីឡាករ​រូប​ណា​មួយ​ ភ្លាត់​ស្នៀត​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​ក្រុម​ Liverpool វិញ គ្មាន​សំណាង​ត្រង់​គ្រាប់​ទី​៥ ដែល​ជា​ការ​ស៊ុត​ដោយ​ខ្សែ​ការពារ​ Dejan Lovren ​បែរ​ជា​ហោះ​រំលង​របារ​ទី​ខាង​លើ​ទៅ​វិញ។លោក​ Brendan Rodgers ​បាន​និយាយ​ក្រោយ​ក្រុម​របស់​លោក​ ត្រូវ​ធ្លាក់​ចេញ​ពី​ក្របខ័ណ្ឌ​អឺរ៉ុប​ថា៖ “ខ្ញុំ​អាច​បាន​ត្រឹម​តែ​ជួយ​លើក​ទឹក​ចិត្ត​កីឡាករ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ Istanbul ​គឺ​មិន​មែន​ជា​កន្លែង​ដែល​រីករាយ​សម្រាប់​ពួក​យើង​ទេ​យប់​នេះ។ ខ្ញុំ​គិត​ថា យើង​​នឹង​ធ្លាក់​តាំង​ពី​ឃើញ ​ពួក​គេ​ស៊ុត​ចូល​ទី​​មក​ម្ល៉េះ ​​​​ព្រោះ​គោលដៅ​របស់​យើង​ គឺ​​មក​ដើម្បី​​បិទ​គេ​​ឲ្យ​ជាប់​ កុំ​ឲ្យ​របូត​គ្រាប់”៕



សម្រាប់លទ្ធផលគូទាំងអស់​ ប្រកួតយប់មិញគឺ៖

Post a Comment

 
Top