ក្រោយពីកីឡាករប្រដាល់ពីររូបគឺ Floyd Mayweatherរបស់សហរដ្ឋអាមេរិក និង Manny Pacquiao មកពីប្រទេសហ្វីលីពីន បានយល់ព្រមចុះហត្ថលេខាដើម្បីប្រកួតជាមួយគ្នារួចមកនោះ សំបុត្រចូលទស្សនាកម្មវិធីប្រកួតដ៏ធំនេះ ក៏ត្រូវបានដាក់លក់ផងដែរ។
សារជីវកម្មESPN បានបង្ហើបឲ្យដឹងថា សំបុត្រចូលទស្សនាកម្មវិធីប្រកួតនេះ គឺថោកបំផុតមានតម្លៃក្នុងរង្វង់មួយសន្លឹក ៣៥០០ ដុល្លារ នៅក្នុងទីផ្សារដំបូង ប៉ុន្តែតម្លៃនេះនឹងកើនឡើងដល់ជាង ៤០០០ ដុល្លារ សម្រាប់ការលក់បន្តនៅក្នុងទីផ្សារ ។ ប៉ុន្តែទោះជាយ៉ាងណា ក៏តម្លៃសំបុត្រនេះគឺនៅថោកជាងតម្លៃសំបុត្រចូលមើលការប្រកួតបាល់ទាត់អាមេរិកSuper Bowlវគ្គផ្ដាច់ព្រ័ត្រ ដែលមានតម្លៃថោកបំផុតរហូតដល់ លើសពី ៥០០០ ដុល្លារក្នុងមួយសន្លឹក។
បើយោងតាមតម្លៃសំបុត្រខាងលើនេះ គឺមានន័យថាកីឡាករFloyd និង Pacquiao នឹងប្រកួតគ្នាដើម្បីដណ្ដើមប្រាក់រាប់រយលានដុល្លារ ហើយបានធ្វើឲ្យកម្មវិធីប្រកួតនេះត្រូវបានគេដាក់ឈ្មោះថាជា «កម្មវិធីប្រកួតប្រចាំសតវត្សរ៍»។
សូមបញ្ជាក់ថា កីឡាករប្រដាល់លំដាប់ពិភពលោកទាំងពីរ គឺ Floyd Mayweatherនិង Manny Pacquiao បានយល់ព្រមចុះកិច្ចព្រមព្រៀងក្នុងការប្រកួតដ៏ធំមិនធ្លាប់មាន នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៥ ខាងមុខនេះ នៅសង្វៀនMGM Grand Garden Arena ក្នុងទីក្រុង Las Vegas សហរដ្ឋអាមេរិក៕

Post a Comment