ក្នុងពិភពបាល់ទាត់តាំងពីដើមរៀង ភាគច្រើនមានតែខ្សែប្រយុទ្ធ និងបម្រើប៉ុណ្ណោះដែលអាចមានតម្លៃខ្លួនខ្ពស់កប់ពពក ប៉ុន្តែនាពេលបច្ចុប្បន្ននេះ កីឡាករដែលលេងនៅតំបន់ការពារក៏មានតម្លៃខ្លួនមិនធម្មតាដែរ ដោយសារពួកគេមានសមត្ថភាពអាចការពារគ្រាប់បាល់ ហើយថែមទាំងអាចរកគ្រាប់ និងអូសញាក់បាល់មិនចាញ់កីឡាករខ្សែប្រយុទ្ធប៉ុន្មាននោះទេ។
ខាងក្រោមនេះ គេហទំព័រ Daily Entertainment បានជ្រើសរើសខ្សែការពារ១០នាក់ ដែលមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់៖
១. David Luiz ផ្លាស់ពី Chelsea ទៅ PSG ក្នុងតម្លៃខ្លួន ៥០លានផោន
ប្រិយមិត្តប្រហែលជាមិនទាន់ភ្លេចទេថា David Luiz ជាខ្សែការពារដែលមានតម្លៃខ្លួនថ្លៃជាងគេ ពោលគឺនៅឆ្នាំ២០១៤កន្លងទៅនេះរូបគេផ្លាស់ពីតោខៀវ Chelsea ទៅ Paris Saint Germain ក្នុងតម្លៃខ្លួន៥០លានផោន ។
២. Thiago Silva ផ្លាស់ពី AC Milan ទៅ PSG ៣៦លានផោន
Silva ជាខ្សែការពារដែលផ្លាស់ពី AC Milan ទៅក្រុម Paris Saint Germain កាលពីឆ្នាំ២០១២ ដែលកាលនោះតម្លៃខ្លួនរបស់កីឡាករវ័យ៣០ឆ្នាំរូបនេះគឺ ៣៦លានផោន។ បច្ចុប្បន្នកីឡាករជម្រើសជាតិប្រេស៊ីលរូបនេះជាប្រធានក្រុម PSG ផងដែរ។
៣. Eliaquim Mangala ផ្លាស់ពី Porto មក Man City ក្នុងតម្លៃខ្លួន៣១,៨លានផោន
Eliaquim Mangala ជាកីឡាករដែលទើបតែផ្លាស់មកពី Porto ក្នុងរដូវកាលនេះទេ ក្នុងតម្លៃខ្លួនខ្ពស់សឹងតែនឹកស្មានមិនដល់ ៣១,៥ លានផោន។ ប៉ុន្តែតាំងពីចូល Man City មក រូបគេមិនទាន់បានបង្ហាញសមត្ថភាពអ្វីគួរឱ្យចាប់អារម្មណ៍នោះទេ។
៤. Rio Ferdinand ផ្លាស់ពី Leeds ទៅ Manchester United ៣០លានផោន
អតីតប្រធានក្រុមបិសាចក្រហមរូបនេះផ្លាស់ពី Leeds មកទឹកដី Old Trafford នៅឆ្នាំ២០០២ក្នុងតម្លៃខ្លួន៣០លានផោន។ បុរសវ័យ៣៦ឆ្នាំរូបនេះធ្លាប់បានបង្ហាញខ្លួនឱ្យជម្រើសជាតិអង់គ្លេសនៅក្នុងព្រឹត្តិការណ៍ World Cup រហូតដល់ទៅ៣ដងផងដែរ។
៥. Marquinhos ផ្លាស់ពី Roma ទៅ PSG ២៧លានផោន
Marquinhos ជាយុវជនម្នាក់ដែលក្រុម PSG ទិញចូលក្នុងតម្លៃខ្លួនខ្ពស់មែនទែន ពោលគឺនាំពី Roma មកក្នុងតម្លៃខ្លួន២៧លានផោននៅឆ្នាំ២០១៣។ យុវជនវ័យ២០ឆ្នាំរូបនេះជាប់ជាជម្រើសជាតិប្រេស៊ីលតាំងពីរ U17 មកម៉្លេះ។
៦. Fabio Coentrao ផ្លាស់ពី Benfica ទៅ Real Madrid ២៧លានផោន
Fabio Coentrao ជាខ្សែការពារដែលក្រុម Real Madrid ទិញចូលថ្លៃជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិបគឺ ២៧លានផោនកាលពីឆ្នាំ២០១១។ ខណៈដែលពេលបច្ចុប្បន្ននេះរូបគេមិនសូវបានជាប់ជម្រើសដំបូងប៉ុន្មាននោះទេក្រោមការដឹកនាំរបស់លោក Carlo Ancelotti ហើយក៏មានដំណឹងថានឹងអាចផ្លាស់មកអង់គ្លេសពេលចប់រដូវកាលនេះផងដែរ។
៧. Pepe ផ្លាស់ពី Porto ទៅ Real Madrid ក្នុងតម្លៃខ្លួន ២៥លានផោន
Pepe ជាខ្សែបម្រើទី២ដែលក្លិប Real Madrid ទិញចូលថ្លៃជាងគេ ពោលគឺនៅឆ្នាំ២០០៧ រូបគេផ្លាស់ពី Porto មកក្នុងតម្លៃខ្លួន២៥លានផោន។ បច្ចុប្បន្ន បុរសវ័យ៣២ឆ្នាំរូបនេះក៏នៅតែលេងនៅក្លិបស្ដេចសនេះដដែល ប៉ុន្តែមិនបានចូលលេងគ្រប់ប្រកួតនោះទេ ដោយសារមានរបួស។
៨. Dani Alves ផ្លាស់ពី Sevilla ទៅ Barcelona ក្នុងតម្លៃខ្លួន២៣,៥លានផោន
Alves ផ្លាស់ពី Sevilla ទៅអ្នកមានបុណ្យ Barcelona កាលពីឆ្នាំ២០០៨ ក្នុងតម្លៃ២៣,៥លានផោន។ ចំណែកឯពេលបច្ចុប្បន្ននេះវិញកុងត្រារបស់រូបគេនឹងអស់នាឆ្នាំ២០១៦ខាងមុខនេះហើយ ហើយក៏មានដំណឹងថារូបគេនឹងអាចផ្លាស់មកអង់គ្លេសផងដែរ។
៩. Dmytro Chygrynskiy ផ្លាស់ពី Shaktar Donetsk ទៅ Barca ក្នុងតម្លៃខ្លួន២២,៥លានផោន
ខ្សែការពារដែលមានចំណាត់ថ្នាក់លេខ៨ក្នុងបញ្ជីនេះ គឺបានទៅលើកីឡាករ Dmytro Chygrynskiy ។ កីឡាករវ័យ២៨ឆ្នាំរូបនេះមានតម្លៃខ្លួនរហូតដល់ទៅ២២,៥លានផោនឯណោះ ពេលដែលរូបគេផ្លាស់ពី Shaktar Donetsk ទៅ Barcelona នៅឆ្នាំ២០០៩។ បច្ចុប្បន្នកីឡាករសញ្ជាតិអ៊ុយក្រែនរូបនេះលេងនៅក្លិប Dnipro ។
១០. Lilian Thuram ផ្លាស់ពី Parma ទៅ Juventus ក្នុងតម្លៃខ្លួន២២លានផោន
ខ្សែការពារ Lilian Thuram ជាកីឡាករម្នាក់គត់របស់បារាំងដែលបានបង្ហាញខ្លួនឱ្យជម្រើសជាតិបានច្រើនជាងគេ ១៤២ប្រកួត។ អតីតកីឡាករវ័យ៤៣ឆ្នាំរូបនេះជាប់ឈ្មោះជាខ្សែការពារថ្លៃជាងគេដោយសារពេលរូបលោកផ្លាស់ពី Parma ទៅ Juventus មានតម្លៃខ្លួនដល់ទៅ២២លានផោនឯណោះនៅឆ្នាំ២០០១ ។

Post a Comment