ទោះជាមិនសូវល្បីឈ្មោះទៅកាន់ក្រៅប្រទេស ក៏ជើងខ្លាំងហ្វីលីពីន Roman Gonzalez ជាម្ចាស់ខ្សែក្រវាត់ខ្មៅ Kyokoshin និងធ្លាប់ប្រកួតក្នុងទ្រុងនៅហ្វីលីពីន១៣ឈ្នះទាំងអស់។ រូបគេត្រូវប្រឈមនឹងអ្នកលេងល្បុក្កតោខ្មែរ ចាន់ រតនាក្នុងព្រឹត្តិការណ៍ ONE Championship: Age of Champions នាថ្ងៃសុក្រ ទី១៣ ខែ មិនា ឆ្នាំ២០១៥ខាងមុខនៅប្រទេសម៉ាឡេស៊ី និងផ្សាយបន្តផ្ទាល់ដោយទូរទស្សន៍ MYTV។
Sabay ៖ តើលោកអាចប្រាប់ពីប្រវត្តិខ្លះៗរបស់លោកពាក់ព័ន្ធនឹងអាជីពប្រដាល់បានទេ?
Roman ៖ ខ្ញុំជាម្ចាស់ខ្សែក្រវាត់ខ្មៅ Kyokoshin របស់ជប៉ុន។ ខ្ញុំបានហាត់ការ៉ាតេតាំងពីអាយុ១៤មកម្ល៉េះ ហើយបានក្លាយជាជើងឯកថ្នាក់ជាតិក្នុងប្រភេទកីឡានេះ។ បន្ទាប់មកខ្ញុំបានចាប់ផ្ដើមហ្វឹកហាត់MMA លើកដំបូងក្នុងឆ្នាំ២០០៩ តែខ្ញុំឈប់សម្រាកមួយរយៈ ហើយក៏បន្តក្នុងឆ្នាំ២០១៤។ ការប្រកួត MMA ស្ម័គ្រចិត្តកន្លងមក៨ដង ខ្ញុំឈ្នះទាំងអស់គឺអត់ដែលចាញ់ទេ។
Sabay ៖ លោកអាចបង្ហាញពីទិដ្ឋភាពកីឡាគុនចម្រុះ (MMA)ខ្លះនៅក្នុងប្រទេសហ្វីលីពីនបានទេ?
Roman ៖ បាទ ក្បាច់គុនចម្រុះនៅហ្វីលីពីន ពិតជាល្បីល្បាញខ្លាំង។ ប្រជាជន ហ្វីលីពីន ស្រលាញ់ MMA ហើយចាត់ទុកវាជាកីឡាពិសេសមួយ ពីព្រោះជាក្បាច់គុនដែលអាចឲ្យយើងរួមបញ្ចូលក្បាច់គុនគ្រប់ប្រភេទ។ ជាពិសេសពេលព្រឹត្តិការណ៍ ONE Championship ចូលមករៀបចំនៅហ្វីលីពីន ធ្វើឲ្យប្រទេសយើងកាន់តែចាប់អារម្មណ៍ និងគាំទ្រខ្លាំងឡើង។
Sabay ៖ ខាងមុខនេះលោកគ្រោងនឹងប្រកួតជាមួយកីឡាករខ្មែរ តើលោកមានដឹងក្បាច់គុនខ្មែរ ឬក៏ MMAនៅកម្ពុជាខ្លះទេ?
Roman ៖ ខ្ញុំអត់ដឹងអីច្រើនពីគុនខ្មែរទេ វាជាសិល្បៈនៃការតស៊ូតាមបែបប្រពៃណីក្នុងប្រទេសកម្ពុជា វាស្រដៀងនឹងMuaythai ដែរ ហើយវាជាប្រភេទកីឡាឈរវ៉ៃ មិនដូច MMAទេ។ ខ្ញុំដឹងថា ប្រទេសកម្ពុជាមានកីឡាករប្រដាល់ក្នុងទ្រុងច្រើន និងល្អ ៗ ព្រោះពូកគេប្រឹងប្រែងហ្វឹកហាត់ដែរ។
Sabay ៖ និយាយពីដៃគូរបស់លោកគឺកីឡាករ ចាន់ រតនា តើលោកយល់ឃើញយ៉ាងណាដែរ?
Roman ៖ ខ្ញុំបានកត់សំគាល់ឃើញថា ចាន់ រតនា ជាអ្នកប្រយុទ្ធម្នាក់ដែលទៀងទាត់ ហើយមានទម្រង់ប្រកួតល្អកាលប្រកួត ONE Championship កន្លងមក។ គាត់បានធ្វើឲ្យខ្ញុំមានការត្រៀមខ្លួនខ្ពស់មួយ ហើយខ្ញុំកំពុងចង់ជួបគាត់ខ្លាំងមែនទែន ពិសេសខ្ញុំនឹងតាំងចិត្តធ្វើឲ្យបានល្អបំផុតតាមដែលអាចធ្វើទៅបាន។
Sabay ៖ តើលោកមានសង្ឃឹមទេក្នុងការតទល់ជាមួយអ្នកប្រដាល់កម្ពុជារូបនេះ?
Roman ៖ អ្វីក៏អាចកើតឡើងបានដែរក្នុងការប្រកួត MMA នោះ ដូចនេះវាពិបាកនិយាយណាស់។ ខ្ញុំមានយុទ្ធសាស្ត្ររបស់ខ្ញុំ តែលើកនេះអាចប្រែប្រួល ខ្ញុំចង់ឲ្យអ្នកគាំទ្ររង់ចាំតាមដានការប្រកួតដោយខ្លួនឯងថានឹងមានអ្វីខ្លះកើតឡើង៕
ចាន់ រតនា (ខៀវ) ប្រកួតនឹង សំអាង ឌុន កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤

Post a Comment