GuidePedia

0
លោក​David Ginola​ បាន​ដក​ខ្លួន​ចេញ​ហើយពី​បេក្ខភាព​ជម្លោះ​របស់​គាត់ នៅ​ក្នុង​ការ​ដណ្តើម​តំណែង​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA​។​


វីរ​បុរស​បាល់ទាត់​របស់​ក្រុម​ជម្រើសជាតិ​បារាំង​រូបនេះ បាន​មាន​ទឹកមាត់​លេប​នៅពេលដែល​គេ​ស្នើ​ដល់​សាធារណជន​ឲ្យ​ជួយ​បរិច្ចាគ​​​ដល់​លោក ​​ថ្វីបើ​លោក​គ្មាន​បទពិសោធន៍​សម្រាប់​​​តំណែង​មួយ​នេះ​យ៉ាងណាក៏ដោយ។

ការសម្រេចចិត្ត​នេះដែរ បាន​កើតឡើង​បន្ទាប់ពី​មាន​សេចក្តី​ការណ៍​ថា លោក​ប្រឈម​នឹង​កង្វះ​មូលនិធិ​ដែល​តម្រូវ​ជូន​ដោយ FIFA​នូវ​ចំនួន​ទឹកប្រាក់​២.៣​លាន​ផោន​។​ លោក David Ginola បាន​និយាយថា ការប៉ុនប៉ង​របស់លោក​ដើម្បី​បញ្ចប់​អាណត្តិ លោក Sepp Blatter​ដល់ទី​បញ្ចប់​ហើយ​។ លោក​បាន​បន្តទៀតថា នៅថ្ងៃនេះ លោក​មាន​អារម្មណ៍​ច្របូកច្របល់​ខ្លាំងណាស់ និង​ខកចិត្ត​ជាខ្លាំង ប៉ុន្តែ​លោក​នៅតែមាន​មោទនភាព​ចំពោះ​យុទ្ធនា​ការដែល​បាន​ខិតខំ​របស់​លោក បើទោះជា​វា​មិនបាន​សម្រេច​យ៉ាងណាក្តី៕

Post a Comment

 
Top